(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ២,៦២៥គ្រឿង រកឃើញល្មើសច្បាប់៤៦៩គ្រឿង (ម៉ូតូ៦៨ភាគរយ) អប់រំ២៥៨គ្រឿង និងផាកពិន័យ២១១គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី០៦ ខែមិថុនានេះ ត្រួតពិនិត្យរួមបានចំនួន ១,៥៣៧គ្រឿង អប់រំ១៨គ្រឿង និងផាកពិន័យចំនួន ១៥៦គ្រឿង។ ដោយឡែកសម្រាប់រាជធានីភ្នំពេញវិញ សមត្ថកិច្ចនគរបាលឃាត់បាន យានយន្ត៣៥១គ្រឿង
ដែលជិះបញ្ច្រាស់ មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ មិនមានស្លាកលេខ។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល០៦ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៦ ខែមិថុនានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ១៧,០៩៦គ្រឿង រកឃើញយានយន្តល្មើស ២,៤៨០គ្រឿង (ម៉ូតូ៧១ភាគរយ) ក្នុងនោះអប់រំ ៩៧៩គ្រឿង និងផាកពិន័យ១,៥០១គ្រឿង (ម៉ូតូ៩៨%)៕