(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ស្អែកនេះ លោក ស៊ិក ប៊ុនហុក ប្រធានកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប នឹងដឹកនាំមន្រ្តី គ.ជ.ប ចុះផ្សព្វផ្សាយបញ្រ្ចាបការយល់ដឹង អំពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតីកាលទី៦ ឆ្នាំ២០១៨ ជូនដល់ គរុសិស្ស គរុនិស្សិត គ្រូបង្រៀន និងយុវជនប្រមាណ១៦៥០នាក់ នៅសាលប្រជុំសាលាខេត្តកំពង់ចាម វេលាម៉ោង៨៖០០នាទីព្រឹក។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រលប់ថ្ងៃទី៦ ខែមិថុនានេះ។
ការចុះបញ្ច្រាប នៃការយល់ដឹងដល់ប្រជាពលរដ្ឋនេះ ធ្វើឡើងស្របពេលដែលទណ្ឌិត សម រង្ស៊ី មេដឹកនាំចលនាសង្រ្គោះជាតិ បានអំពាវនាវតាមមណ្តាញទំនាក់ទំនងសង្គម កុំឱ្យប្រជាពលរដ្ឋខ្មែរ ទៅបោះឆ្នោតតំណាងរាស្រ្ត នៅខែកក្កដាខាងមុខនេះ ដែល គ.ជ.ប ចាត់ទុកថា នេះគឺទង្វើបំពានសិទ្ធិលើសិទ្ធិប្រជាពលរដ្ឋ ដែលច្បាប់បានចែងថា ពលរដ្ឋខ្មែរ មានសិទ្ធិពេញលេញ ក្នុងការចូលរួមបោះឆ្នោតជ្រើសរើស មេដឹកនាំរបស់ខ្លួន រយៈពេល៥ឆ្នាំម្តង។
សូមជម្រាបថា ការចុះបញ្ច្រាបការយល់ដឹង អំពីច្បាប់ស្តីពីការបោះឆ្នោតខាងលើនេះ ក៏ដោយសារតែមានសំណូមពរពីសិស្ស និស្សិត គរុសិស្ស គរុនិស្សិត និងគ្រូបង្រៀន នៅខេត្តកំពង់ចាម ផងដែរ៕
សម្រាប់ព័ត៌មានលម្អិតសូមអានខ្លឹមសារទាំងស្រុងរបស់ គ.ជ.ប ដូចខាងក្រោម៖