Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

​រដ្ឋបាលខេត្តស្ទឹងត្រែង ប្រជុំផ្សព្វផ្សាយផែនការសន្ដិសុខ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នៅខែកក្កដាខាងមុខ

06-06-2018 17:35

(ស្ទឹងត្រែង)៖ រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨នេះ សហការជាមួយលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តស្ទឹងត្រែង បានរៀបចំកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយផែនការសន្តិសុខ ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨។

កិច្ចប្រជុំនេះត្រូវបានធ្វើឡើង ក្រោមអធិបតីភាព លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត។

នៅក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោក លោកស្រីថ្នាក់ដឹកនាំខេត្ត ស្នងការ ស្នងការរងនគរបាលខេត្ត មេបញ្ជាការ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត មេបញ្ជាការ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង គណៈអភិបាលក្រុងស្រុក មន្ទីរអង្គភាពជំនាញជុំវិញខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត សមាជិកក្រុមប្រឹក្សាក្រុងស្រុក មេបញ្ជាការ មេបញ្ជាការរងកងកម្លាំងទាំង៣ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក មេឃុំនិងចៅសង្កាត់ទាំង៣៤ នាយប៉ុស្តិ៍រដ្ឋបាលទាំង៣៤ឃុំសង្កាត់ សរុបចំនួន​២១៥នាក់។

សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ នឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ដោយមានគណបក្សចំនួន២០ ដែលនឹងចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតដ៏ធំមួយនេះ៕