(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា (គ.ជ.ប) បានរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ស្តីពីការផ្តល់ប័ណ្ណព័ត៌មានអ្នកបោះឆ្នោត និងការផ្សព្វផ្សាយអប់រំអ្នកបោះឆ្នោត និងអប់រំសាធារណជន សម្រាប់ការចូលរួមបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨នេះ។
ភាគីពាក់ព័ន្ធដែលចូករួមកិច្ចប្រជុំនេះរួមមាន៖ តំណាងក្រុមប្រឹក្សាធម្មនុញ្ញ, ក្រសួងពាក់ព័ន្ធនានា, តំណាងគណបក្សនយោបាយ, តំណាងអង្គការមិនមែនរដ្ឋាភិបាល និងអង្គអន្តរជាតិ, តំណាងស្ថានទូតជប៉ុន, ជំនាញការ JICA និងជំនាញការ KOICA ប្រចាំ គ.ជ.ប និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិប្រមាណ៦០នាក់ផងដែរ។
នៅក្នុងកិច្ចប្រជុំនេះ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានថ្លែងថា «ជាមួយនឹងប្រធានបទ២ សំខាន់ទី១៖ ការផ្តល់ប័ណ្ណព័ត៌មានអ្នកបោះឆ្នោត និងទី២ ការផ្សព្វផ្សាយអប់រំដល់អ្នកបោះឆ្នោត និងសាធារណជន គ.ជ.ប សូមអំពាវនាវឱ្យគណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល និងគ្រប់ភាគីពាក់ព័ន្ធផ្សេងទៀតសកម្មចូលរួមក្នុងកិច្ចការនេះ»។
សម្រាប់ព័ត៌មានលម្អិតសូមអានសេចក្តីប្រកាសព័ត៌មានទាំងស្រុងរបស់ គ.ជ.ប ដូចខាងក្រោម៖