(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨នេះ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ស្ដីពីការហាមឃាត់ការនាំចូល ចែកចាយ តាំងលក់ ប្រើប្រាស់ និងប្រមូលយកមកវិញ នូវប្រភេទឱសថបូរាណមួយមានឈ្មោះថា Ceng Fui Yen Box/ I Bottle/30 Capsules ដែលផលិតដោយគ្រឹះស្ថានផលិត ឱសថឈ្មោះ WELIP (M) SHD BHD. Malaysia ។
យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងបានឲ្យដឹងទៀតថា ផលិតផលនេះត្រូវចាត់ទុកជា ផលិតផលក្លែងក្លាយ និងត្រូវបាននាំចូលមកចែកចាយក្នុងប្រទេសកម្ពុជា ដោយគ្មានប្រភពច្បាស់លាស់ ចែកចាយតាំងលក់តាមបណ្ដាឱសថស្ថាន-រង និងអាគារលក់ឱសថបូរាណ ទូទាំងរាជធានីខេត្ត។
ក្រសួងសុខាភិបាល តម្រូវឲ្យនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង និងអាជ្ញាធរពាក់ព័ន្ធ ត្រូវធ្វើការប្រមូលផលិតផលនេះ ត្រលប់មកវិញទាំងអស់ ដើម្បីកំទេចចោល។ ក្នុងករណីក្រុមហ៊ុន ឱសថស្ថាន-រង ឬអាគារលក់ឱសថបូរាណណាមួយ មិនបានប្រមូលចេញ និងបន្ដដាក់លក់ឱសថបូរាណនេះ នឹងត្រូវដាក់ទទួលទោសសប្បញ្ញត្តិទៅតាមច្បាប់៕
សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹង របស់ក្រសួងសុខភិបាលទាំងស្រុង៖