ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ តែងតាំងលោក ណុប ចាន់ណារិទ្ទ ជាអនុរដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច
06-06-2018 12:30
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា ទ្រង់ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងលោក ណុប ចាន់ណារិន្ទ ជាអនុរដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។ នេះយោងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨នេះ។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ លោក ណុប ចាន់ណារិទ្ទ មានតួនាទីជានាយកព័ត៌មាន នៅទូរទស្សន៍អប្សរា និងជាអនុប្រធាន សហព័ន្ធសភាពអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ (ស.ស.ស.ក)។
សម្រាប់ព័ត៌មានលម្អិតសូមអានខ្លឹមសារទាំងស្រុង នៃព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រ ដូចខាងក្រោម៖