(ភ្នំពេញ)៖ ថ្មីៗនេះ ក្រុមហ៊ុន Camfone ដែលជាក្រុមហ៊ុនផលិត និងចែកចាយទូរស័ព្ទយីហោ Camfone កំពុងត្រៀមខ្លួននាំយក ទូរស័ព្ទស្មាតហ្វូនស៊េរីថ្មី ដែលមានសមត្ថាពខ្ពស់ ព្រមជាមួយតម្លៃលំដាប់ថវិកា ដែលឆ្លើយតប នឹងតំរូវការទីផ្សា និងជីវភាពប្រជាជនខ្មែរ នាពេលបច្ចុប្បន្ន។

HONEY Y1 ជាទូរស័ព្ទស៊េរីថ្មី ត្រូវបានរចនាឡើង ជាមួយរូបរាង ដ៏ស៊ីវិល័យ និងទាក់ទាញ សំរាប់យុវវ័យសម័យថ្មី។

HONEY Y1 ត្រូវបានផលិតឡើងដោយបច្ចេកវិទ្យាកាន់តែទំនើប ជាមួយមុខងារ ដោះសោរដោយស្គេនមុខ កាមេភ្លោះ រ៉េម 2GB នឹង អង្គចងចាំក្នុងម៉ាស៊ីន 16GB និងថាមពលថ្មកាន់ខ្លាំង។

សូមលោកអ្នករងចាំ ឃើញនូវភាពអស្ចារ្យ នៃការច្នៃប្រឌិត HONEY Y1 មួយនេះដែលនឹងមានវត្តមាននៅលើទីផ្សាក្នុងពេលឆាប់ៗនេះ ៕