(ភ្នំពេញ)៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨នេះ បានចេញសេចក្ដីជូនដំណឹងមួយ ស្ដីពីការប្រកាសជ្រើសរើសនិស្សិត ឲ្យចូលរួមការប្រកួតប្រជែង ផ្នែកសន្ដិសុខ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន « Cambodia Cyber Contest 2018» ដែលនឹងប្រព្រឹត្តិឡើងនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ខាងមុខ។

យោងតាមសេចក្ដីជូនដំណឹង បានឲ្យដឹងទៀតថា អ្នកដែលទទួលបានជ័យលាភីចំនួន២រូប នឹងត្រូវបានបញ្ជូនទៅ ធ្វើការប្រកួត​ថ្នាក់តំបន់ នៅប្រទេស​សិង្ហបុរី នាខែកញ្ញា ឆ្នាំ២០១៨ខាងមុខ។

សម្រាប់បេក្ខជន ដែលមានចំណាប់អារម្មណ៍ ចង់ចូលរួមក្នុងការប្រកួតខាងលើ អាចធ្វើការចុះឈ្មោះបានតាមរយៈ គេហទំព័រ http://contest.camcert.gov.kh ឲ្យបានមុនថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ ក្រុមការងារគ្រប់គ្រងការចុះឈ្មោះ បេក្ខជន នឹងធ្វើការ​ទាក់ទង ទៅបេក្ខជន ដើម្បីផ្ដល់ដំណឹងអំពីការប្រកួត។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ លេខទូរស័ព្ទ ០១៦ ៨៥១ ៦៧៨ ឬតាមរយៈអ៊ីម៉ែល [email protected]

សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹង របស់អគ្គនាយកដ្ឋាន បច្ចេកវិទ្យាគមនាគមន៍ទាំងស្រុង៖