(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨នេះ បានសេចក្ដីណែនាំដោយដាក់វិធានការចំនួន៤ចំណុច ដល់អគ្គស្នងការនគរបាលជាតិ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តជាប់ព្រំដែន ដើម្បីពង្រឹងស្ថិរភាព សន្ដិសុខ សណ្ដាប់ធ្នាប់ កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍តាមបណ្ដោយព្រំដែន និងអាជ្ញាធរពាក់ព័ន្ធ។
នេះបើតាមសេចក្ដីជូនដំណឹងរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨។
បើតាមសម្ដេចក្រឡាហោម ស ខេង អ្នកពាក់ព័ន្ធទាំងអស់ត្រូវប្រមូលព័ត៌មានជាប្រចាំថ្ងៃ ដើម្បីមានវិធានការទាន់ពេលក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទប្រកបដោយប្រសិទ្ធភាព ជាពិសេសបទល្មើសឆ្លងដែន។
សូមអានខ្លឹមសារលម្អិត នៃសេចក្ដីណែនាំរបស់សម្ដេច ស ខេង ដែលមាននៅខាងក្រោមនេះ៖