(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នារសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨នេះ បានចេញសេចក្ដីជូនដំណឹងមួយ ស្ដីពីការរៀបចំសន្និសីទម៉ាក្រូ សេដ្ឋកិច្ចប្រចាំឆ្នាំ ក្រោមប្រធានបទ «ការពង្រីកប្រភពកណើនសេដ្ឋកិច្ចកម្ពុជា»។
យោងតាមសេចក្ដីជូនដំណឹង បានឲ្យដឹងទៀតថា សន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំ លើកទី៥ នេះនឹងមានប្រធានបទចំនួន៥សម្រាប់ជ្រើសរើសក្នុងការធ្វើបទបង្ហាញ រួមមាន៖
១៖ ការជំរុញវិស័យកសិកម្ម។
២៖ ការពង្រីកមូលដ្ឋានការនាំចេញ ផលិតផល និងទីផ្សារ។
៣៖ ការធ្វើសមាហហរណកម្ម ជាមួយបណ្ដាញផលិតកម្ម និងខ្សែសង្វាក់នៃការផ្គត់ផ្គង់។
៤៖ ការប្រើប្រាស់សក្ដានុពលទេសចរណ៍។
៥៖ ការរៀបចំកម្លាំងពលកម្មសម្រាប់ពេលអនាគត។
សម្រាប់បេក្ខជន ដែលមានចំណាប់អារម្មណ៍ ក្នុងការស្រាវជ្រាវប្រធានបទ ណាមួយក្នុងចំណោម៥ខាងលើ សូមផ្ញើប្រវត្តិរូបសង្ខេប និងជម្រើសប្រធានបទមកអគ្គនាយកដ្ឋានបច្ចេកទេស ឲ្យបានត្រឹមថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨។
ធនាគារជាតិនៃកម្ពុជា នឹងជ្រើសរើសយកអត្ថបទស្រាវជ្រាវ ដែលមានគុណវុឌ្ឍ ដើម្បីមកធ្វើបទបង្ហាញក្នុង សន្និសីទម៉ាក្រូសេដ្ឋកិច្ច លើកទី៥ សម្រាប់ឆ្នាំ២០១៨ខាងមុខនេះ។ ធនាគារជាតិនៃកម្ពុជា នឹងផ្ដល់រង្វាន់លើកទឹកចិត្ត ជូនម្ចាស់អត្ថបទស្រាវជ្រាវដែលទទួលបាន ជ័យលាភី ព្រមទាំងបោះផ្សាយអត្ថបទស្រាវជ្រាវលើគេហទំព័រ និងព្រឹត្តិបត្រត្រីមាសរបស់ធនាគារជាតិនៃកម្ពុជា៕
សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជាទាំងស្រុង៖