(ភ្នំពេញ)៖ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យ តែងតាំងមុខងារ ជូននាយទាហាន នៃកងយោធពលខេមរភូមិន្ទ ចំនួន៤នាក់។ នេះបើតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨នេះ។
ក្នុងអនុក្រឹត្យ បានបញ្ជាក់ថា នាយទាហាន នៃកងយោធពលខេមរភូមិន្ទ ចំនួន៤នាក់ ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា តែងតាំងមុខងារ រួមមាន៖
ទី១៖ ឧត្ដមសេនីយ៍ទោ ឡាំង អូណា អត្ដលេខ ០៤២៩៩៩ ជាអគ្គលេខាធិការរង ក្រសួងការពារជាតិ
ទី២៖ ឧត្ដមសេនីយ៍ទោ អឿ ចាន់ណា អត្ដលេខ ០០៤២៤១ ជាអគ្គលេខាធិការរង នៃអាជ្ញាធរជាតិទប់ស្ដាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ដ្រ និងវិទ្យុសកម្ម
ទី៣៖ ឧត្ដមសេនីយ៍ត្រី សេង ធារិន អត្ដលេខ ០៤៥៨៣៨ ជាមេបញ្ជាការរង យោធភូមិភាគទី៥ និងជាមេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១
ទី៤៖ ឧត្ដមសេនីយ៍ត្រី ឈឹម សំអាង អត្ដលេខ ០០០៣៤៤ ជាមេបញ្ជាការរង យោធភូមិភាគពិសេស។
ខាងក្រោមនេះ ជាអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា៖