(ភ្នំពេញ)៖ នឹកស្មានមិនដល់នោះទេថា បុរី ឡេង ណាវ៉ាត់ត្រា អាចជួយដល់សង្គមជាតិបានដល់ថ្នាក់នេះ ដោយគ្រាន់តែបុរីលោកមួយ អាចមានលទ្ធភាពផ្តល់ការងារដល់កម្មករជាងមួយពាន់នាក់។ ក្រៅពីផ្តល់ឱកាសការងារហើយ លោកថែមទាំងបានផ្តល់ប្រាក់លើកទឹកចិត្តជូនដល់កម្មករទាំងអស់ សរុបចំនួន៤០លានរៀលថែមទៀតផង។
ជារឿងមួយដែលគួឲ្យសរសើរខ្លាំងណាស់ ដែលបុរី ឡេង ណាវ៉ាត់ត្រា របស់ឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត់ត្រា បានចូលរួមចំណែកជួយសង្គម និងកាត់បន្ថយចំណាក់ស្រុក ដល់បងប្អូនប្រជាពលរដ្ឋជាច្រើន ។ដោយផ្តល់ការងារដល់កម្មករសរុបទាំងអស់ ជាង១ពាន់នាក់ ពួកគាត់អាចធ្វើការ នៅក្នុងបុរីជិតផ្ទះស្រុកភូមិ របស់ពួកគាត់ហើយ ទទួលបានតម្លៃកំលាំងពលកម្មសមរម្យ ហើយជាពិសេសគឺការយកចិត្ត ទុកដាក់ផ្ទាល់ពីលោកតែម្តង។
នៅក្នុងជំនួបសួរសុខទុក បងប្អូនកម្មករជាង១ពាន់នាក់ នៅបុរី ឡេង ណាវ៉ាត់ត្រា ដោយផ្ទាល់កាលពីល្ងាចថ្ងៃទី៤ ខែមិថុនា លោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានលើកឡើងថា លោកមិនដែលមើលរំលងអ្វីដែលជារឿងពិបាករបស់បងប្អូនកម្មករទាំងអស់ទេ ហើយបើបងប្អូនជួបការលំបាក អាចប្រាប់លោកបាន អ្វីដែលកាន់តែពិេសសនោះគឺ នៅក្នុងកិច្ចជំនួបគ្នារវាងលោក និងកម្មករជាង១ពាន់នាក់នេះ លោកបានត្រៀមថវិកាប្រមាណ៤០លានរៀល និង មីជាច្រើនកេស ចែកជូនបងប្អូនទាំងអស់៕