Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ស្ដីពីការរៀបចំ និងការប្រព្រឹត្ដទៅ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

05-06-2018 13:09

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្ដេច ​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ស្ដីពីការរៀបចំ និងការប្រព្រឹត្ដទៅ នៃអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន។ នេះបើតាមព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រ ដែលបណ្ដាញព័ត៌មាន Fresh News ទើបតែទទួលបាននៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨។

ក្នុងព្រះរាជក្រឹត្យ បានឲ្យដឹងថា ជំពូកទី១ បទប្បញ្ញត្ដិទូទៅ មាត្រា១៖ ត្រូវបានបង្កើតអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលសរសេរជាអក្សរកាត់ថា អ.ជ.ប.គ.ញ ជាស្ថាប័នអនុវត្ដគោលនយោបាយ និងជាសេនាធិការជូនរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន។

បើតាមព្រះរាជក្រឹត្យបានឲ្យដឹងថា សម្រាប់ស្ថាប័នរដ្ឋមួយនេះ លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ជាប្រធាន អមដោយអនុប្រធាន និងសមាជិកសរុបចំនួន២៨រូប។

សម្រាប់ព័ត៌មានលម្អិត សូមអាននៅក្នុងព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រ ខាងក្រោមនេះ៖