(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨នេះ រដ្ឋសភា បានបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍របស់ខ្លួន ដើម្បីពិភាក្សាលើរបៀបវារៈមួយចំនួន។

កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅវិមានរដ្ឋសភា ក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមពីប្រធានគណៈកម្មការទាំង១០ នៃរដ្ឋសភាផងដែរ៕