(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ២,៤៦៣គ្រឿង រកឃើញល្មើសច្បាប់២០៨គ្រឿង (ម៉ូតូ៥១ភាគរយ) អប់រំ១២៩គ្រឿង និងផាកពិន័យ៧៩គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី០៤ ខែមិថុនានេះ ត្រួតពិនិត្យរួមបានចំនួន ១៥៣៧គ្រឿង អប់រំគ្មាន និងផាកពិន័យចំនួន១៣២គ្រឿង។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែមិថុនានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ១១៧១គ្រឿង រកឃើញយានយន្តល្មើស ១,៤៥៩គ្រឿង (ម៉ូតូ៧៣ភាគរយ) ក្នុងនោះអប់រំ ៥៤៤គ្រឿង និងផាកពិន័យ ៩១៥គ្រឿង (ម៉ូតូ៩៧%)៕