(ភ្នំពេញ)៖ តាមបទពិសោធន៍របស់អតិថិជនប្រើប្រាស់ហូល-ផាមួង ភាគច្រើនបានឱ្យដឹងថា ពួកគាត់មានការលំបាកក្នុងការសំរេចចិត្តជ្រើសរើសហាង រឺតូបលក់ហូល-ផាមួងដើម្បីជាវ និងយកទៅច្នៃជាសំលៀកបំពាក់ប្រពៃណី ដែលមិនអាចខ្វះបាននេះណាស់។ ពួកគាត់លើកឡើងថាហាង និងតូបលក់ហូល-ផាមួង ទាំងអស់តែងលក់កាត់ថ្លៃខ្ពស់ ធ្វើឱ្យពួកគាត់ពិបាកក្នុងការតថ្លៃដោយសារមិនដឹងពីហាងឆេង (មិនដូចហាងឆេងមាស ឬដុល្លារ) ឯអ្នកខ្លះទៀតអះអាងថាតំលៃហូល-ផាមួង នៅលើមាត់អ្នកលក់ ហើយថ្លៃខុសគ្នាពីហាងមួយទៅហាងមួយយ៉ាងច្រើនដែលជាហេតុធ្វើ ឱ្យពួកគាត់មានការរារែកក្នុងការជ្រើសរើសហាងហើយវាក៏ជាហេតុផលដែលពួកគាត់បន្ថយ នូវការប្រើប្រាស់សំលៀកបំពាក់ប្រពៃណីទៀតដែរ។
ដោយយល់ច្បាស់ពីបញ្ហានេះ និងដើម្បីលើកស្ទួយការប្រើប្រាស់សំលៀកបំពាក់ប្រពៃណីច្នៃពីហូល-ផាមួង ទើបអ្នកស្រី យ៉ាន សុបញ្ញា សម្រេចចិត្ត បើកហាងលក់ហូល «បញ្ញាហូលខ្មែរ» ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋខ្មែរ ក្នុងការជាវហូល-ផាមួង ដោយហាងអ្នកស្រីមានលក្ខណៈពិសេសខុសពីហាង ឬតូបលក់ហូល-ផាមួង ដទៃទៀតដូចជា៖ លក់មិនកាត់ថ្លៃ (កំណត់តំលៃលក់ច្បាស់លាស់) ថែមទាំងធានាអំពីគុណភាព និងតំលៃទៀតផង។ អ្នកស្រីបានបញ្ជាក់ថាគ្រប់ហូល-ផាមួងទាំងអស់ដែលដាក់លក់ក្នុងហាង «បញ្ញាហូលខ្មែរ» សុទ្ធតែត្រូវបានផលិតយ៉ាងសំរិតសំរាំងចេញពីស្នាដៃអ្នកតម្បាញខ្មែរ ក្នុងសិប្បកម្មអ្នកស្រីសុទ្ឋសាធ។
អ្នកស្រីបន្តថា ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជនកាន់តែខ្លាំង ហាង «បញ្ញាហូលខ្មែរ» សាខាថ្មីនឹងត្រូវបានបើកក្នុងពេលឆាប់ៗខាងមុខនេះ រួមជាមួយនឹងប្រូម៉ូសិនពិសេសៗ ប្លែកៗមិនធ្លាប់មានពីមុនមក។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងអ្នកស្រី យ៉ាន សុបញ្ញា តាមរយៈ៖ លេខទូរស័ព្ទ៖017 222 068 /070 789 181, ទំព័រហ្វេសប៊ុកៈ បញ្ញាហូលខ្មែរ-Houl Khmer ៕