(ព្រៃវែង)៖ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងថា ដើម្បីឲ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ត្រូវមានតួអង្គ២សំខាន់ គឺម្ចាស់ឆ្នោត និង គ.ជ.ប ត្រូវដើរទន្ទឹមគ្នា, នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប។
សេចក្ដីប្រកាសរបស់ គ.ជ.ប បានឲ្យដឹងថា ការលើកឡើងរបស់លោកប្រធានយ៉ាងដូច្នេះ ធ្វើឡើងក្នុងកម្មវិធីបញ្ជ្រាបការយល់ដឹងអំពីច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃ គ.ជ.ប និងច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ជូនដល់សិស្ស និស្សិត គរុសិស្ស គរុនិស្សិត និងសាស្ត្រាចារ្យចំនួន ១,១៣៥នាក់ នៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែង នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨។
ក្នុងសេចក្ដីប្រកាសខាងលើ មានរៀបរាប់ពីសំណួរ-ចម្លើយចំនួន៨ ដែលត្រូវបានឆ្លើយដោយលោកប្រធាន ស៊ិក ប៊ុនហុក។
ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប៖