(សៀមរាប)៖ ភ្ញៀវទេសចរជាតិ-អន្តរជាតិ តែងតែរំភើបនៅពេលដែលពួកគាត់ បានឃើញទេសភាពដ៏ស្រស់ត្រកាលរបស់អាងហែលទឹកដ៏ធំល្វឹងល្វើយ និងអាគារដ៏ស៊ីវីល័យដែលមានលំនាំតាម ស្ថាបត្យកម្មដ៏កំពូលនាទសវត្សទី៦០ ហើយការប្រើប្រាស់ស៊ីក្លូ ដើម្បីដឹកជញ្ជូនភ្ញៀវទៅកាន់បន្ទប់ និងជិះលំហែនៅក្នុងសណ្ឋាគារ Memoire Palace Resort & Spa កាន់តែធ្វើឱ្យភ្ញៀវទេសចរ មានភាពរីករាយថែម មួយកម្រិតទៀត។
ស៊ីក្លូគឺជាយាន្តជំនិះមួយដ៏ពេញនិយមនាទសវត្សទី៦០ ហើយប្រជាប្រិយភាពរបស់វាបានបន្តរហូតដល់ ទសវត្សទី៨០ និង៩០ផងដែរ។ ដោយសារការរីកចម្រើនផ្នែកសេវាកម្មដឹកជញ្ជូនការប្រើប្រាស់ស៊ីក្លូ បានថយចុះជាខ្លាំង។ ហេតុនេះហើយ ប្រជាជនយើងភាគតិចណាស់ដែលបានជិះស៊ីក្លូសព្វថ្ងៃនេះ។ រាល់ពេលដែលពួកគាត់បានជិះស៊ីក្លូម្តងៗ ធ្វើឱ្យភាពរីករាយក្នុងចិត្តកើតឡើង ហើយនឹកស្រម៉ៃដល់ភាពរីកចម្រើនរបស់កម្ពុជា នាសម័យនោះ។
ដើម្បីអភិរក្សនូវកេរដំណែលដ៏ល្អឯក ហើយដើម្បីឱ្យបងប្អូនរួមជាតិ និងភ្ញៀវអន្តរជាតិបានទទួលបទពិសោធន៍ដ៏វិសេសវិសាលនេះ សណ្ឋាគារ ម៉េម័រ ផាឡេស បានជ្រើសរើសយកស៊ីក្លូសម្រាប់ជាការតុបតែងផង និងសម្រាប់ប្រើប្រាស់ក្នុងការផ្តល់សេវាកម្មជូនភ្ញៀវទៅបន្ទប់ផង និងទុកជូនភ្ញៀវជិះលំហែក្នុងបរិវេណសណ្ឋាគារ ដើម្បីគយគន់មើលទេសភាពអាគារ សួនច្បារ និងអាងទឹកដ៏ស្រស់បំព្រងផងដែរ។
ដើម្បីផ្តល់កាដូដ៏រីករាយនេះជូនគ្រួសារ សូមអញ្ជើញភ្ញៀវកិត្តិយសមកលេងកំសាន្ត ឬស្នាក់នៅជាមួយសណ្ឋាគារ ម៉េម័រ ផាឡេស នៅក្នុងទឹកដីសៀមរាបអង្គរ។
ដើម្បីធ្វើការកក់ទុក សូមធ្វើការទាក់ទងតាមរយៈTel: 069 285 888 និង Email: [email protected] Website: www.memoirepalace.com FB Page: www.fb.com/memoirepalaceresort/