(ភ្នំពេញ)៖ នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨នេះ ដាក់ចេញការងារសាងសង់លំនៅឋាន សម្រាប់អតីតយុទ្ធជន គឺជារឿងអាទិភាព។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា រាជរដ្ឋាភិបាលបានសម្រេចដកថវិកាប្រមាណ១លានដុល្លារអាមេរិក ពីការសាងសង់បន្ទាយយោធាលេខ១២៨ សម្រាប់ទ្រទ្រង់សកម្មភាព សមាគមអតីតយុទ្ធជនកម្ពុជា និងដោះស្រាយបញ្ហារបស់អតីតយុទ្ធជន។
ការប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាព ប្រារព្ធពិធីអបអរសាទរខួបលើកទី១១ឆ្នាំ នៃទិវាអតីតយុទ្ធជនកម្ពុជា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ។
ប្រមុខ នៃរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា «ថ្ងៃនេះក្នុងនាមជាប្រធានអតីតយុទ្ធជន ប្រធានសមាគម ហើយក៏ក្នុងនាមរាជរដ្ឋាភិបាលផងដែរ កន្លងទៅក៏បានមានការចូលរួម មួយចំនួនដើម្បីកសាងនូវបន្ទាយ សម្រាប់កងពល១២៨ ខ្ញុំសូមដកយកថវិកានោះចំនួន១លានដុល្លារអាមេរិក ជូនសមាគមនៅថ្ងៃនេះ ដើម្បីកសាងផ្ទះសំបែង។ ចាត់ទុកថានេះ គឺជាការចាប់ផ្តើមយុទ្ធនាការបន្តដើម្បីដោះស្រាយនូវបញ្ហា លំបាករបស់យុទ្ធជន ដូច្នេះ១លានដុល្លារ ស្នើនឹង៤០០០លានរៀល ហើយថែមជាមួយនឹងជាង២០០០លានរៀលទៀត ដូច្នេះសមាគមមានប្រាក់នៅក្នុងដៃមានចំនូនជាង៦០០០លានរៀល ដើម្បីយកទៅធ្វើសកម្មភាពភ្លាម»។
សម្តេចនាយករដ្ឋមន្ត្រី ក៏បានឲ្យដឹងដែរថា បើសិនជាការទ្រទ្រង់សកម្មភាព សមាគមអតីតយុទ្ធជនកម្ពុជា និងដោះស្រាយបញ្ហារបស់អតីតយុទ្ធជន ចំណាយអស់ទឹកប្រាក់ក្នុងចំនួនណានោះ ក្រុមការងារដែលចុះតាមខេត្ត ដែលមានថ្នាក់ខេត្ត និងថ្នាក់កណ្តាលត្រូវគិតគូរបន្ថែម ដោះស្រាយរួមគ្នាឲ្យបានឆាប់រហ័ស។
សម្តេចបានមានប្រសាសន៍បញ្ជាក់ថា «ហើយបើសិនជា កសាងតាមរបៀបនេះអស់ទឹកប្រាក់ក្នុងចំនួននោះ បានប្រាក់មួយចំនួនផ្សេងទៀត ហើយសង្ឃឹមថាបណ្តាខេត្តដែលនៅតាម ដូចជានៅរាជធានីគេមានលទ្ធភាពកសាងនៅក្នុងតំបន់រាជធានី បណ្តាខេត្តនានាត្រូវគិតគូអំពីបញ្ហានេះ។ ក្រុមចុះ ហើយដូចជាឯកឧត្តម កែ គឹមយ៉ាន បានបំផុសចលនាទៅទីនោះស្រាប់ ដូច្នេះប្រសិនបើខេត្តនានា ដែលមានទាំងថ្នាក់ខេត្ត ហើយមានទាំងថ្នាក់កណ្តាលចុះទៅជួយខេត្តផ្តោតការយកចិត្តទុកដាក់ជួយឧបត្ថម្ភទៅលើបញ្ហានេះ ខ្ញុំគិតថា យើងនឹងរួមគ្នាដោះស្រាយបានបញ្ហាដ៏ធំមួយនេះ ហើយការកសាង វាច្បាស់ណាស់ត្រូវធ្វើឲ្យបានឆាប់»។
សម្តេចតេជោ ហ៊ុន សែន ក៏បានរំលេចដែរថា លោកឧកញ៉ាម្នាក់ បានទៅជួបជាមួយសម្តេច ហើយបាននិយាយថា គាត់នឹងសុំសាកល្បងជំហានដំបូង ជួយកសាងលំនៅស្ថានចំនួន ១០០ខ្នង ដោយក្រុមហ៊ុនរបស់គាត់ជាអ្នកសាងសង់ផ្ទាល់ ហើយរាជរដ្ឋាភិបាលគ្រាន់តែប្រាប់ទីតាំងដល់ក្រុមហ៊ុនគាត់ប៉ុណ្ណោះ។ សម្តេចបញ្ជាក់ទៀតថា ដូច្នេះមានវិធីច្រើនណាស់ ដែលអាចក្រុមហ៊ុននានា សប្បុរសជន ដែលអាចចូលរួមជាប្រាក់កាស ហើយអាចចូលរួមទៅតាមរយៈ នៃការកសាងដោយផ្ទាល់ដោយ ក្រុមហ៊ុនរបស់ខ្លួន ដោយសារនៅប្រទេសយើង ក៏មានក្រុមហ៊ុន ដែលមានក្រុមដំណង់។
កន្លងមក រាជរដ្ឋាភិបាលបានផ្តោតការយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់អតីតយុទ្ធជន ជានិវត្តជន ជនបាត់បង់ សមត្ថភាពការងារ និងជនពិការតាមរយៈ៖
ទី១៖ ការផ្តល់ប្រាក់វិភាជន៍គ្រួសារប្រាក់បំណាច់ឧបត្ថម្ភគ្រួសារ និងកូនប្រចាំខែដូចប្រាក់វិភាជន៍គ្រួសារប្រចាំខែរបស់មន្ត្រីរាជការ សីវិល កងកម្លាំងប្រដាប់ឤវុធត្រូវបានអនុវត្តចាប់ពីថ្ងៃទី០១ ខែមករា
ឆ្នាំ២០១៧ មក
ទី២៖ ការផ្តល់ប្រាក់ឧបត្ថម្ភកុងឱកាសបុណ្យចូលឆ្នាំប្រពៃណី ជាតិខែរ្មចំនួន ៥ម៉ឺនរៀល
ទី៣៖ ការកែប្រែដំឡើងរបបសនិសុខសង្គមប្រចាំខែជូនដល់ អតីតយុទ្ធជនជាបន្តបន្ទាប់ ជាក់ស្តែងប្រាក់របបសនិសុខសង្គមប្រចាំខែ ទាបបំផុតត្រូវបានដំឡើងពី ៤២ ម៉ឺនរៀលក្នុងឆ្នាំ ២០១៧ ដល់ ៤៨
ម៉ឺនរៀល ចាប់ពីខែមេសា ឆ្នាំ ២០១៨
ទី៤៖ ការដាក់ឱ្យដំណើរការប្រើប្រាស់សេវាកាតអេធីអឹម តាមប្រព័ន្ធធនាគារទូទាំង ២៥ រាជធានី ខេត្ត ចាប់ពីឆ្នាំ ២០១៧
តមក ដើម្បីបង្កើនភាពងាយស្រួលដល់ការបើកប្រាក់របបសន្តិសុខ
សង្គមប្រចាំខែ
ទី៥៖ ការផ្តល់សេវាថែទាំសុខភាពសម្រាប់អតីតយុទ្ធជនក្នុងការពិនិត្យ និងព្យាបាលជំងឺដោយមិនបង់ប្រាក់នៅតាមមន្ទីរពេទ្យសាធារណៈ និងមនីរពេទ្យឯកជនដែលបានចុះកិច្ចព្រមព្រៀងជាមួយបេឡាជាតិរបបសនិសុខសង្គម ចាប់តាំងពីខែមករា ឆ្នាំ២០១៨ មក
ទី៦៖ ការដាក់ចេញ និងអនុវត្តគោលនយោបាយស្តីពីការផ្តល់សម្បទានដីសង្គមកិច្ចដល់អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដោយបានកសាងភូមិអភិវឌ្ឍយោធិនពិការ ៣១៧ នៅតាកែនកោះស្លា, ស្រុកឈូក ខេត្តកំពត មណ្ឌលអភិវឌ្ឍយោធិនពិការ ៣១៧ គូលែនខេត្តសៀមរាប និងមណ្ឌលអភិវឌ្ឍយោធិនពិការ ៣១៧ ភ្នំឆ័ត្រ
នៅខេត្តបន្ទាយមានជ័យ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បចុប្បន្ននេះអតីតយុទ្ធជនសរុបចំនួន ៨៦.៩០៥ នាក់ ព្រមទាំង អ្នកនៅក្នុងបន្ទុកចំនួន១២៩.៧១៦ នាក់ កំពុងទទួលប្រាក់របបគោល-នយោបាយពីរដ្ឋ ដែលប្រាក់របបនេះត្រូវបានកែសម្រួលជាបន្តបន្ទាប់ស្របតាមកំណើនសេដ្ឋកិច្ចជាតិ និងការដំឡើងប្រាក់បៀវត្សមន្រីរាជការ និងកងកម្លាំងប្រដាប់ឤវុធ។
សម្តេចបានបញ្ជាក់ទៀតថា នៅចំពោះនេះ រាជរដ្ឋាភិបាលទទួលស្គាល់ថា ក្រុមគ្រួសាររបស់អតីតយុទ្ធជនដែលជាជនពលី និងមរណៈទទួលរងការលំបាកនិងបញ្ហាប្រឈមហិរញ្ញវត្ថុ ដោយសារពួកគាត់បាត់បង់ចំណូលដែលប្រាក់ឧបត្ថម្ភយោធិនទាំងស្រុងនៅពេលអតីតយុទ្ធជនដែលជាជនបង្គោលទទួលមរណភាព។ ដូច្នេះដើម្បីជួយសម្រួលដល់ជីវភាព
រស់នៅរបស់គ្រួសារអតីតយុទ្ធជនដែលបានពលី និងមរណៈដើម្បីបុព្វហេតុជាតិ ខំបានណែនាំឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវតុ ពិនិត្យលទ្ធភាពដោះស្រាយបញ្ហាលំបាកនេះហើយជាលទ្ធផល សម្តេចសម្រេចផ្តល់ជូនអត្ថប្រយោជន៍បន្ថែមចំនួន២ប្រភេទគឺ៖
១៖ កុងការបង់វភិគាទាន ៧.០០០ រៀលកុង ១ខែ ដែលគ្រួសារអតីតយុទ្ធជនពលី និងមរណៈ ចំនួន ២៣.៣២២ នាក់ កំពុងបង់ជាប្រចាំដល់សមាគមអតីតយុទ្ធជន រាជរដ្ឋាភិបាលនឹងចូលរួមជួយបង់ ៥០% ដែលសើនឹង ៣.៥០០ រៀល។ ការបង់វិភាគទាននេះគឺដើម្បីទទួលបានអត្ថប្រយោជន៍នានាពីសមាគមដែលរួមមានការទទួលបានថវិកាចំនួន៤ លានរៀល សម្រាប់រៀបចំបុណ្យសព និងេសវាគាំទ្រ ។ ជារួមរាជរដ្ឋាភិបាលនឹងចំណាយថវិកាចំនួនប្រមាណ៩៨០លានរៀល ក្នុង១ ឆ្នាំ បន្ថែមទៀត ដើម្បីជួយសម្រាលបន្ទុកជីវភាពរស់នៅរបស់គ្រួសារជនពលី និងមរណៈនេះ។
២៖ រាជរដ្ឋាភិបាលសម្រេចចំណាយថវិកាប្រមាណ ១.៦០០លានរៀល កុង ១ ឆ្នាំ បន្ថែមទៀត ដើម្បីផ្តល់សេវាថែទាំសុខភាពដោយឥតគិតថ្លៃជូនគ្រួសារជនពលី និងមរណៈទាំងអស់ ទាំងក្រុមគ្រួសារដែលជាសមាជិក និងមិនមែនសមាជិករបស់សមាគមអតីតយុទ្ធជនដែលមានចំននួនសរុបប្រមាណ ៥៦.៧០០ នាក់ តាមរយៈមូលនិធិ-សមធម៌៕