(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨នេះ បានចេញសេចក្តីណែនាំរួមមួយ ជូនដល់អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច និងគណៈកម្មការរៀចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ក្នុងប្រទេសកម្ពុជា ធ្វើយ៉ាងណាសម្រួលដល់យុទ្ធនាការឃោសនា និងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ ខាងមុខនេះ ដើម្បីធានាឱ្យដំណើរការបោះឆ្នោត ឱ្យប្រព្រឹត្តទៅប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌។
សេចក្តីណែនាំរួមនេះ ក៏បានដាក់ចេញនូវការណែនាំរួមចំនួន៦ចំណុចធំៗ ដើម្បីអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច និងគណៈកម្មការរៀចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ នៅក្នុងប្រទេសកម្ពុជា យកទៅអនុវត្តផងដែរ៕
ខាងក្រោមនេះ ជាសេចក្តីណែនាំរួមរបស់ក្រសួងមហាផ្ទៃ និងគ.ជ.ប៖