(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលស្គាល់អ្នកព័ត៌មានជាតិចំនួន ៣៤៦នាក់ និងអ្នកព័ត៌មានអន្តរជាតិចំនួន ៦៥នាក់ ឲ្យមានសិទ្ធិចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ខាងមុខនេះ ចំណែកអ្នកព័ត៌មានជាតិ-អន្តរជាតិចំនួន ១៨៣នាក់ទៀត គ.ជ.ប កំពុងពិនិត្យលើសំណើសុំចូលរួមសង្កេតការណ៍។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប។
គ.ជ.ប ក៏បានរំលេចនូវចំណុចគួរឲ្យកត់សម្គាល់មួយដែរថា ក្នុងចំណោមអ្នកព័ត៌មានអន្តរជាតិខាងលើ ក៏មានវត្តមានភ្នាក់ងារស្ថាប័នព័ត៌មានអន្តរជាតិធំៗមួយចំនួន ដូចជា AFP, KYODO NEWS, Thomson Reuter, Associated Press (AP), EPA, Xinhua, AI Jazeera ទូរទស្សន៍ Channel News Asia និង NHK ផងដែរ។
សូមបញ្ជាក់ថា ថ្ងៃផុតកំណត់នៃការដាក់ពាក្យសុំចុះឈ្មោះ៖
* សម្រាប់អ្នកសារព័ត៌មានជាតិ គឺត្រឹមថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨។
* សម្រាប់អ្នកសារព័ត៌មានអន្តរជាតិ គឺត្រឹមថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨៕