
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
គណបក្សសញ្ជាតិកម្ពុជា ធ្វើសមាជវិសាមញ្ញ កំណត់គោលនយោបាយ សម្រាប់ការបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្ត្រ
04-06-2018 09:22
(កណ្តាល)៖ នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨នេះ គណបក្សសញ្ជាតិកម្ពុជា បាននិងកំពុងធ្វើសមាជវិសាមញ្ញមួយ ដើម្បីតម្រង់ទិសដៅ និងកំណត់គោលនយោបាយ សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨។
សមាជវិសាមញ្ញរបស់គណបក្សសញ្ជាតិកម្ពុជា បានរៀបចំឡើងនៅវត្តស៊ីធរ ស្ថិតនៅភូមិស៊ីធរ ឃុំស៊ីធរ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដោយមានសមាជិក អ្នកគាំទ្រប្រមាណ៤៥០០នាក់។
សូមបញ្ជាក់ថា គណបក្សសញ្ជាតិកម្ពុជា បានចុះឈ្មោះរួចហើយ ដើម្បីចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្រ្ត នាចុងខែកក្កដា ខាងមុខនេះ ដោយដាក់បេក្ខជនឈរឈ្មោះនៅ ២៥មណ្ឌល ទូទាំងរាជធានី ខេត្ត៕