(កំពង់ធំ)៖ ប្រធានក្រុមការងារចុះជួយស្រុកស្ទោង លោក ជា ចាន់តូ បានលើកឡើងថា មានតែគណបក្សប្រជាជន ប៉ុណ្ណោះដែលនាំប្រទេស ក៏ដូចជាប្រជាជនកម្ពុជារស់នៅ ប្រកបដោយភាពសុខសាន្ដ និងការអភិវឌ្ឍន៍នេះ។
ការលើកឡើងបែបនេះ របស់ប្រធានក្រុមការងារចុះជួយស្រុកស្ទោង ខេត្តកំពង់ធំនេះ ធ្វើឡើងនាឱកាសដែលលោកអញ្ជើញចូលរួមក្នុងកម្មវិធី ជំនួបសំណេះសំណាល ជាមួយលោក អ្នកគ្រូប្រមាណ៦២៨នាក់ ទូទាំងស្រុកស្ទោង ខេត្តកំពង់ធំនាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨នេះ។
លោក ជា ចាន់តូ បានឲ្យដឹងថា មានតែសុខសន្តិភាព និងគណបក្សប្រជាជនកម្ពុជា ពិសេសការនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប៉ុណ្ណោះដែលនាំប្រទេសកម្ពុជា ទទួលបានការអភិវឌ្ឍថ្មីៗ ប្រកបដោយសុខដុមរម្យនា។
លោក ជា ចាន់តូ បានបន្តថា គ្មានពេលណាដែលផ្ដល់ឱកាស ឲ្យយើងទាំងអស់គ្នា បានរួបរួមសាមគ្គីគ្នា ចូលរួមក្នុងការកសាងប្រទេស ឲ្យមានការអភិវឌ្ឍរីកចម្រើន ប្រសើរជាងសម័យនេះឡើយ។ ហើយក៏គ្មានថ្នាក់ដឹកនាំ និងគណបក្សនយោបាយណា អាចមកដឹកនាំប្រទេស ព្រមផ្ដល់សេចក្ដីសុខសាន្តជូនប្រជាជន និងមនុស្សជំនាន់ក្រោយៗ ក្រៅពីគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ឆ្នើមរបស់សម្ដេចនោះឡើយតេជោ ហ៊ុន សែន នោះឡើយ។
លោកប្រធានក្រុមការងារចុះជួយស្រុកស្ទោង បានបញ្ជាក់ អំពីការវិវត្តន៍ និងប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលបានឆ្លងកាត់គ្រានកន្លងមក ជូនលោកគ្រូ អ្នកគ្រូ ឲ្យបានយល់កាន់តែច្បាស់ និងដឹងអំពីការតស៊ូររបស់សម្ដេចតេជោ ក្នុងការពុះពារថែរក្សាប្រទេស និងប្រជាជនកម្ពុជា។
លោក ជា ចាន់តូ ក៏បានថ្លែងអំណរគុណ ដល់លោកគ្រូ អ្នកគ្រូទាំងអស់ដែលបានខិតខំ បង្រៀនសិស្សានុសិស្សទាំងអស់ ឲ្យទទួលបានចំណេះដឹង ដើម្បីអភិវឌ្ឍន៍ខ្លួនទៅជា សិស្សគំរូ និងជាទំពាំងស្នងឬស្សី ដ៏ល្អរឹងមាំសម្រាប់ បន្តអភិវឌ្ឍន៍ប្រទេសជាតិ។
ជាមួយគ្នានោះដែរលោក ជា ចាន់តូ បានក្រើនរំលឹកដ៏ពលរដ្ឋទាំងអស់គ្នា អញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ ឲ្យបានគ្រប់គ្នា៕