(ភ្នំពេញ)៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨នេះ បានប្រកាសពន្យារពេលដាក់ញ្ញត្តិតវ៉ាទៅស្ថាប័នរដ្ឋធំៗចំនួន៤ គឺស្ថាប័នរដ្ឋសភា, ខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង ក្រសួងពាណិជ្ជកម្ម និងក្រសួងឧស្សាហកម្ម ដើម្បីសាំងតវ៉ារឿងឡើងថ្លៃ និងតម្លៃផលិតផលកសិកម្មចុះថោក។
បើតាមការគ្រោងទុករបស់ប្រធានគណបក្សនេះ ការដាក់ញ្ញត្តិនេះ ត្រូវធ្វើឡើងនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨នេះ ប៉ុន្តែពេលនេះត្រូវបានប្រកាសពន្យារពេលវិញ។
លោក ពេជ្រ ស្រស់ បានបញ្ជាក់តាមរយៈ Facebook ផ្លូវការរបស់លោកយ៉ាងដូច្នេះថា «សេចក្តីជូនដំណឹង ០៤/០៦/២០១៨ ខ្ញុំ ពេជ្រ ស្រស់ សូមប្រកាសពីការដាក់ញត្តិនៅថ្ងៃនេះ គណបក្សយុវជនកម្ពុជាសូមធ្វើការពន្យារពេលអំពីការដាក់ញត្តិ ដោយសារតែញត្តិមានលក្ខណៈខុសបច្ចេកទេស និងក្រុមការងារមានភារកិច្ចបន្ទាន់ពាក់ព័ន្ឋ កិច្ចការបោះឆ្នោត»។
ថ្មីៗនេះ នៅចំពោះមុខបេក្ខជនឈរឈ្មោះទាំង១៧មណ្ឌល សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ លោក ពេជ្រ ស្រស់ បានបញ្ជាក់ថា ការដាក់ញ្ញត្តិទៅក្រសួងកសិកម្ម គឺដើម្បីក្រសួងជួយរកទីផ្សារកសិកម្ម និងតម្លៃថ្លៃទីផ្សារកសិកម្ម ព្រោះលោកចង់សម្រួលដល់ប្រជាកសិករ ឲ្យមានជីវភាពកាន់តែប្រសើរ៕