(ភ្នំពេញ)៖ ភ្លើងសង្គ្រាមនៅកម្ពុជាចាប់តាំងពីចុងទសវត្សរ៍ឆ្នាំ១៩៦០ រហូតដល់ទសវត្សរ៍ឆ្នាំ១៩៩០ បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរស្លាប់ និង ធ្លាក់ខ្លួន ពិការរាប់លាននាក់។ ភ្លើងសង្គ្រាមនេះ ក៏បានបន្សល់នូវអតីតយុទ្ធជនកម្ពុជាជាច្រើន ដែលអ្នកខ្លះត្រូវធ្លាក់ខ្លួនពិការមកដល់ពេល បច្ចុប្បន្នផងដែរ។
ក្រោយពេលភ្លើងសង្គ្រាមបានបិទបញ្ចប់ទាំងស្រុងតាមរយៈនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា នៅចុងខែធ្នូ ឆ្នាំ១៩៩៨ នោះ អតីតយុទ្ធជនកម្ពុជា ក៏ត្រូវបានយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយទុក្ខ លំបាកនៅក្នុងជីវភាពរបស់ពួកគេ។ តាមរយៈសមាគមអតីតយុទ្ធជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំ ដើម្បីដោះស្រាយបញ្ហា និងជួយ លើកកម្ពស់ជីវភាពរបស់អតីត យុទ្ធជនឲ្យបានកាន់តែល្អប្រសើរ។
នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា រួមនិងថ្នាក់ដឹកនាំសមាគមន៍ដទៃទៀត ត្រូវបានគេមើលថា ចុះ ធ្វើសកម្មភាពព្រមៗគ្នាក្នុងការដោះស្រាយបញ្ហារបស់អតីតយុទ្ធជន ក៏ដូចជាការបែងចែកដី និងផ្ទះជាដើមសម្រាប់អតីតយុទ្ធជន។ តាម រយៈសកម្មភាពទាំងនេះ ធ្វើឲ្យអតីតយុទ្ធជនមានភាពកក់ក្តៅនៅក្នុងជីវិត និងបានយល់ថា ការលះបង់របស់ពួកគេសម្រាប់ជាតិមាតុភូមិពី អតីតកាលមិនត្រូវបានដាក់ដឹកនាំរាជរដ្ឋាភិបាលបំភ្លេចចោលនោះឡើយ។
សូមទស្សនាខ្សែវីដេអូបង្ហាញពីសមិទ្ធផលជាច្រើន ដែលសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានធ្វើចំពោះបងប្អូនអតីត យុទ្ធជន៖