Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រជាពលរដ្ឋជាង៦០០នាក់ នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ទទួលបានការពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់រដ្ឋមន្រ្តី វង​ សូត

03-06-2018 15:12

(ត្បូងឃ្មុំ)៖ លោក ហាច ហ៊ាន អគ្គនាយក នៃនាយកដ្នានកិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុតំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកវេជ្ជបណ្ឌិត អាន សាយ ជា ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត រួមនឹងក្រុមការងារមួយចំនួនទៀត បានបន្តដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់រដ្ឋមន្ត្រី វង សូត ចុះទៅពិនិត្យ និងព្យាបាលជំងឺប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យ វាលម្លូ​ ឃុុំវាលម្លូ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៨នេះ ទោះបីជាមានភ្លៀងធ្លាក់ និងរលឹមជាប់រហូតក៏ដោយ។

ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត រដ្ឋមន្ត្រី វង សូត នាថ្ងៃដដែលនេះ បានចុះទៅពិនិត្យ និងព្យាបាលជំងឺប្រជាពលរដ្ឋជាង៦០០នាក់ ដោយឥតគិតថ្លៃ នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យវាលម្លូ ឃុំវាលម្លូ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដោយទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីក្រុមគ្រូពេទ្យ ក្នុងការព្យាបាលជំងឺគ្រប់មុខ។

លោក ហាច ហ៊ាន បានលើកឡើងថា ការចុះប្រតិបត្តិការលើកនេះ គឺពិតជាមានសារសំខាន់ណាស់ ក្នុងការជួយព្យាបាល ជូនបងប្អូនប្រជាពលរដ្ឋ ដែលមានបញ្ហាសុខភាព ហើយសកម្មភាពនេះ ក៏បានចូលរួមចំណែកយ៉ាងខ្លាំង ក្នុងការសម្រាកដល់ទុក្ខលំបាកមួយផ្នែក របស់ប្រជាពលរដ្ឋក្រីក្រ នៅតាមទីជនបទ។

ជាមួយគ្នានោះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត រដ្ឋមន្ត្រី វង សូត ក៏បានដឹកប្រជាពលរដ្ឋ ដែលជាអ្នកជំងឺចំនួន២៥នាក់ ទៅវះកាត់ភ្នែកនៅរាជធានីភ្នំពេញផងដែរ។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ គណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានចេញសម្រេចមួយ ស្តីពីការបង្កើតក្រុមគ្រូពេទ្យស្ម័គ្រចិត្តរដ្ឋមន្ត្រី វង សូត​ ដែលមានសមាសភាពចំនួន១៤រូប ក្នុងការចុះពិនិត្យព្យាបាលជំងឺ ដោយស្ម័គ្រចិត្តតាមសហគមន៍នានា ពិសេសក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាចនៃស្រុកកំចាយមារ ខេត្តព្រៃវែង។

យោងតាមសេចក្តីសម្រេចរបស់គណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា ក្រុមគ្រូពេទ្យស័គ្រ្មចិត្តនេះ មានភារកិច្ច ចុះពិនិត្យព្យាបាលជំងឺ ដោយស្ម័គ្រចិត្តតាមសហគមន៍នានា ពិសេសក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាចនៃស្រុកកំចាយមារ ខេត្តព្រៃវែង, អប់រំផ្សព្វផ្សាយ ពាក់ព័ន្ធនិងសុខភាព អនាម័យក្នុងសហគមន៍
, រិះគន់មធ្យោបាយ និងរៀបចំផែនការ សកម្មភាពការងារ ចុះតាមឃុំនានា ចំណុះស្រុកពញាក្រែក និងឃុំជាច ខេត្តព្រៃវែង, សម្របសម្រួលសហការជាមួយគ្រប់ អង្គភាព ស្ថាប័នបក្ស និងរដ្ឋ ដើម្បីបំពេញការងារ ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ ក្រៅពីនោះ ក៏នៅមានតួនាទីសំខាន់ៗមួយចំនួនទៀត៕