ប្រកាសទទួលស្គាល់ជាផ្លូវការ សមាសភាពគណៈប្រតិបត្តិសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព សាខាខេត្តពោធិ៍សាត់ (Video inside)
03-06-2018 14:52
(ពោធិ៍សាត់)៖ នៅរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨នេះ លោក ម៉ៅធនិន អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់, លោក ជុំ កុសល ទីប្រឹក្សាសម្តេចតេជោ និងជាប្រធានកិត្តិយស ស.យ.ស.ស និងលោក ប៉ាន់ ខែមប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន និងជាប្រធាប្រតិបត្តិ ស.យ.ស.ស បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសទទួលស្គាល់ជាផ្លូវការ សមាសភាពគណៈប្រតិបត្តិ សម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព សាខាខេត្តពោធិ៍សាត់ នៅសាលប្រជុំសណ្ឋាគារ KM។
នៅក្នុងកម្មវិធីនេះ ក៏មានការចូលរួមពីថ្នាក់ដឹនាំ មន្រ្តីពាក់ព័ន្ធ និងសមាជិកសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាពជាច្រើននាក់ផងដែរ។
សូមទស្សនាការផ្សាយផ្ទាល់នៅលើទំព័រ Facebook របស់សាលាខេត្តពោធិ៍សាត់៖