(ព្រះសីហនុ)៖ នៅពេលជិតមានព្រឹត្តិការណ៍បុណ្យទានធំៗ ពិសេសពេលជិតដល់បោះឆ្នោត គេសង្កេតឃើញគ្រប់រាជធានី-ខេត្ត ទាំអស់ តែងតែតម្លើងផ្ទាំងប៉ាណូ ដាក់ព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រ សម្តេចព្រះវរាជមាតាជាតិខ្មែរ ឬថ្នាក់ដឹកបក្ស ព្រមទាំងបដានានាជាច្រើន ដើម្បីជាការផ្សពផ្សាយ និងលំអរក្រុងតាមស្ថានភាពភូមិសាស្រ្តរៀងៗខ្លួន។

ដោយឡែក ខេត្តព្រះសីហនុវិញ ក៏ដូចខេត្តនានាដែរ មានដាក់តាំងរូបព្រះឆាយាល័ក្ខណ៍ និងបដាផ្សេងៗ តែចំណុចដែលត្រូវបានគេកត់សំគាល់មានលក្ខណៈប្លែកពីគេបន្តិចនៅត្រង់ថា ខេត្តនេះបានឆ្លៀតឱកាសប្រើប្រាស់សំដីមាសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី លើកជាផ្ទាំងប៉ាណូធំៗ ដាក់តាមទីសាធារណៈ ដើម្បីធ្វើការអប់រំមន្ត្រីរាជការ និងយុវជន សិស្សានុសិស្សផង និងលំអរក្រុងផង។

សារអប់រំសំខាន់ៗ៤ឃ្លា ដែលជាសំដីមាសរបស់សម្តេចតេជោ ហ៊ុន សែន ដែលមានអត្ថន័យដូចខាងក្រោម៖

*សារទី១៖ ទំលាប់ហ្មត់ចត់ លើកិច្ចការ តូចតាច ទើបអាចមានឱកាសទទួលកិច្ចការធំបាន
*សារទី២៖ មន្ត្រី គឺជាអ្នកបំរើរាស្ត្រ ដ៏ស្មោះត្រង់! មិនមែនជាចៅហ្វាយនាយទេ
*សារទី៣៖ ខ្ញុំធ្វើនយោបាយ មិនមែនគ្រាន់តែបក្សខ្ញុំឈ្នះនោះទេ តែសំខាន់ជាតិយើងឈ្នះ គឺយើងឈ្នះទាំងអស់គ្នា
*សារទី៤៖ កត្តាសន្តិភាព បានធ្វើឲ្យប្រជាពលរដ្ឋ អាចធ្វើដំណើរគ្រប់ទីកន្លែង​ដោយមិនមាន ការភ័យខ្លាច៕