Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Facebook អគ្គលេខាធិការក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ត្រូវ​ជនអនាមិក Hack យកទៅប្រព្រឹត្តបទល្មើស, លោកស្រី ញ៉េប សុភាព ប្រកាសមិនទទួលខុសត្រូវរាល់ការបង្ហោះទាំងអស់

03-06-2018 13:34

(ភ្នំពេញ)៖ គណនី Facebook ផ្ទាល់ខ្លួនរបស់អ្នកស្រី ញ៉េប សុភាព មានតួនាទីជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ដែលមានឈ្មោះ «Sopheap Nhep (ញ៉េប សុភាព) » ត្រូវបានជនអនាមិកលួច (Hack) យកទៅគ្រប់គ្រងនៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៨នេះ។

តាមរយៈអង្គភាព Fresh News អ្នកស្រី ញ៉េប សុភាព អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ សូមប្រកាសមិនទទួលស្គាល់រាល់ការប្រើប្រាស់ក្នុងទុចរិតណាមួយ លើគណនី Facebook ខាងលើចាប់ពីពេលនេះតទៅ។

អ្នកស្រី ញ៉េប សុភាព បានបញ្ជាក់យ៉ាងដូច្នេះថា «សូមជម្រាបជូន សាធារណជន និងមិត្តភក្តិទាំងអស់ឱ្យបានជ្រាបថា Account Facebook របស់នាងខ្ញុំឈ្មោះ Sopheap NhepSopheap Nhep (ញ៉េប សុភាព) អ្នកស្រី ញ៉េប សុភាព អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានត្រូវជនអនាមិក hack។ ដូច្នេះប្រសិនបើមានជនណាម្នាក់យក Account នេះទៅប្រើប្រាស់ ក្នុងគោលបំណងអាក្រក់ណាមួយ ឬធ្វើឱ្យមានបញ្ហាពាក់ពន្ធ័នឹង Account នេះ ខ្ញុំមិនទទួលខុសត្រូវឡើយ សូមសាធារណជន និងមិត្តភក្តិទាំងអស់ជ្រាបជាដំណឹង»