(សៀមរាប)៖ លោក ឃឹម ប៊ុនសុង សមាជិកគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ជូលសមាជិកគណបក្សថ្មីចំនួន ៧៦៩នាក់ របស់មន្ទីរពេទ្យជ័យរវ្ម័នទី៧ ខេត្តសៀមរាប។
ក្នុងឱកាសនេះ លោកប្រធានគណបក្សខេត្ត បានជម្រាបជូនអង្គពិធីពីប្រវត្តនៃដើមកំណើតរប់សគណបក្ស និងសមិទ្ធផលស្នាដៃធំៗ ជាប្រវត្តិសាស្រ្តក្នុងការអភិវឌ្ឍប របស់គណបក្ស ចំពោះប្រទេសជាតិ ព្រមទាំងសភាពការណ៍នយោបាយ និងធ្វើឲ្យសេដ្ឋកិច្ចជាតិមានការរីកចម្រើនជាបន្តបន្ទាប់។
លោក ឃឹម ប៊ុនសុង បានបញ្ជាក់ថា សមាជិកថ្មីទាំងអស់ខុសពីសមាជិកចាស់ទូទៅផ្សេងទៀត ព្រោះសមាជិកទូទៅចុះជួបប្រជាពលរដ្ឋនៅមូលដ្ឋាន តែផ្ទុយទៅវិញសមាជិកថ្មីនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ គឺប្រជាពលរដ្ឋមកជួប ដោយពួកគាត់នាំកូនៗ មកសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយក៏មានឥទិពលខ្លាំងក្នុងការបញ្ជ្រៀបគោលនយោបាលរបស់គណបក្ស ជូនបងប្អូនប្រជាពលរដ្ឋ តាមរយៈការផ្តល់សេវាយ៉ាងល្អប្រសើរជូនពួកគាត់។
លោកបានបញ្ជាក់ថា «ទោះជាគណបក្សប្រជាជនកម្ពុជា បានធ្វើល្អយ៉ាង ណាក៏ដោយ តែនៅមានក្រុមជនអគតិផ្កាប់មុខមួយចំនួន បានស្រែកឃោសនាបោកប្រាស់ មិនឲ្យប្រជាពលរដ្ឋទៅបោះ ឆ្នោតនាពេលខាងមុខនេះ ដែលជាអំពើខុសច្បាប់រួចទៅហើយ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋឈប់ចាញ់បោកពួកក្រុមនេះបន្តទៀត ដែលជាអ្នកអូសទាញបងប្អូនឲ្យទៅជាប់ពាក់ព័ន្ធនឹងទោសទណ្ឌជាមួយឲ្យសោះ»។
ទន្ទឹមនឹងនោះដែរ លោកបានថ្លែអំណរគុណចំពោះសមាជិក សមាជិកា គណប្រជាជនកម្ពុជាថ្មីទាំងអស់ដែលបានមើលឃើញ និងជឿកជាក់លើកការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងគាំទ្រគណបក្សប្រជាជនកម្ពុជា។ ដើម្បីធានានូវសន្តិភាព និងនិរន្តរភាពនៃការអភិវឌ្ឍន៍ សូមបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។
ក្នុងពិធីនេះដែរ សមាជិកថ្មីទាំង ៧៦៩នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា២ម៉ឺនរៀល ផងដែរ៕