លោក អូស្មាន ហាស្សាន់៖ ភ្នាក់ងារសម្របសម្រួលកិច្ចសហប្រតិបត្តិការតួរគី នឹងផ្តល់ជំនួយបច្ចេកទេសវិជ្ជាជីវៈ និងអប់រំដល់កម្ពុជា
03-06-2018 10:58
(ភ្នំពេញ)៖ ថ្លែងក្នុងជំនួបពិភាក្សាការងារ ជាមួយលោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និង រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងភ្នាក់ងារសម្របសម្រួលកិច្ចសហប្រតិបត្តិការតួរគី TIKA លោក បណ្ឌិត Rahman Nurdun – ប្រធាននាយកដ្ឋាន កិច្ចការ អាស៊ីបូព៌ា អាស៊ីខាងត្បូងប៉ាស៊ីហ្វិក និងអាមេរិកឡាទីន បានលើកឡើងនូវគម្រោងផ្តល់ជំនួយផ្សេងៗដល់ភាគីកម្ពុជា ដែលផ្តោតលើការបណ្តុះបណ្តាលបច្ចេកទេស និងអប់រំ ជាវិស័យចម្បង ក្នុងនោះដែរ TIKA នឹងផ្តល់ឱកាសដល់ភាគីកម្ពុជា ក្នុងការបញ្ជូនមន្រ្តីបច្ចេកទេសកម្ពុជា ទៅសិក្សាពង្រឹងចំណេះដឹង និងសមត្ថភាព។
ជំនួបនេះ ធ្វើឡើងនៅរសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៨ នៅស្នាក់ការអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ដែលមានវត្តមានលោកស្រី Ayda UNLU ឯកអគ្គរដ្ឋទូតតួរគីប្រចាំកម្ពុជា និងលោក ណុះ ស្លេះ អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា។
លោក អូស្មាន ហាស្សាន់ បន្ទាប់ពីបានលើកឡើងនូវការស្នើសុំកិច្ចសហប្រតិបត្តិការ និងការផ្តល់ជំនួយបច្ចេកទេស គ្រប់វិស័យចាំបាច់នានានៅកម្ពុជា ក្នុងនាមជាអនុប្រធានគណៈកម្មាធិកាត្រួតពិនិត្យផលិតផលហាឡាលកម្ពុជាផងដែរ។
លោកបានថ្លែងទៅកាន់តំណាង TIKA ដើម្បីពិនិត្យលទ្ឋភាព ផ្តល់ជំនួយលក្ខខណ្ឌបច្ចេកទេសហាឡាលនៅកម្ពុជា៕