(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស ប្រធានគណៈប្រចាំការអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា (CPP) និងជាប្រធានក្រុមការងារចុះជួយរាជធានីភ្នំពេញ នៅព្រឹកថ្ងៃ ៥រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៨ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយសមាជិកបក្ស នៅខណ្ឌច្បារអំពៅ។
ពិធីសំណេះសំណាលនេះ មានការចូលរួមពី ប្រធានសាខាបក្ស ប្រធានអនុសាខាបក្ស ប្រធានក្រុមបក្ស និងសមាជិកសមាជិកាបក្ស ក្នុងសាខាចំណុះគណបក្សប្រជាជនកម្ពុជាខណ្ឌច្បារអំពៅ រាជធានីភ្នំពេញចំនួន ៥១២៨នាក់ផងដែរ៕