(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ទី០៣ ខែមិថុនា ឆ្នាំ២០១៨នេះ ក៏ដូចទៅនឹងថ្ងៃអាទិត្យសប្តាហ៍មុនៗដែរ Fresh News សូមលើកយកព័ត៌មានសំខាន់ៗ ដែលកើតឡើងក្នុងសប្តាហ៍នេះ ចំនួន១០ ដើម្បីផ្សាយរំលឹកជូនដល់មិត្តអ្នកអានទាំងអស់។ ព័ត៌មានសំខាន់ៗទាំង១០នោះ រួមមានដូចតទៅ៖
១៖ សម្ដេចតេជោ ហ៊ុន សែន សម្រេចផ្ដល់ប្រាក់បុរេប្រទាន បើកជូនកម្មករក្នុងរោងចក្រចំនួន៩ ដែលត្រូវថៅកែរោងចក្ររត់ចោល (ចុចអាន)
២៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ ការជ្រលក់ទឹកថ្នាំខ្មៅផ្សេង បន្លំថាបានបោះឆ្នោត ជាការចូលរួមអនុវត្តផែនការញុះញង់ បង្កភាពវឹកវរដល់សន្តិសុខសង្គម (ចុចអាន)
៣៖ កម្ពុជាទទួលចំណូលជិត៥៥លានដុល្លារ ពីការលក់ប័ណ្ណជូនភ្ញៀវបរទេសចូលទស្សនាតំបន់អង្គរ នៅ៥ខែដើមឆ្នាំនេះ! (ចុចអាន)
៤៖ សម្ដេចតេជោ ហ៊ុន សែន ហៅលោក សម រង្ស៊ី ជាមនុស្សមានក្រយ៉ៅរត់រកគុក (ចុចអាន)
៥៖ គ.ជ.ប លើកទឹកចិត្តឱ្យប្រជាពលរដ្ឋគូសសញ្ញាធិច ក្នុងប្រអប់រាងបួនជ្រុងទ្រវែងរបស់គណបក្សនយោបាយ (ចុចអាន)
៦៖ លំដាប់លេខរៀងគណបក្សនយោបាយលើសន្លឹកឆ្នោត សម្រាប់ការចូលរួមបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៦ (ចុចអាន)
៧៖ សម្តេចតេជោ ហ៊ុន សែន៖ គណបក្សប្រជាជនកម្ពុជា ចាប់លេខរៀងបានទី២០ ជាលេខងាយស្រួលចំណាំ ដល់ពលរដ្ឋទូទាំងប្រទេស! (ចុចអាន)
៨៖ សម្ដេចក្រឡាហោម ស ខេង បញ្ជាឲ្យកម្លាំងសមត្ថកិច្ចបង្ក្រាបរាល់សកម្មភាពទាំងឡាយណា ដែលរារាំងដល់ដំណើរការបោះឆ្នោត នៅខែកក្កដាខាងមុខនេះ (ចុចអាន)
៩៖ ប្រធាន គ.ជ.ប ស្នើឲ្យក្រសួងមហាផ្ទៃ ចាត់វិធានការចំពោះប្រព័ន្ធព័ត៌មាន និងបណ្ដាញសង្គម ដែលផ្សព្វផ្សាយព័ត៌មានទុច្ចរិតរារាំងដំណើរការបោះឆ្នោត (ចុចអាន)
១០៖ លិខិតមិត្តអ្នកអាន៖ ចរិតពិតរបស់ សម រង្ស៊ី គឺជាជនវង្វេងជាតិ! (ចុចអាន)