(ភ្នំពេញ)៖ សណ្ឋាគារសុខា ជាសណ្ឋាគារដ៏ប្រណិត លំដាប់ផ្កាយប្រាំ ឈានមុខគេ ដែលមានកិត្តិនាមល្បីជាមួយនឹងវត្តមាននៃសេវាកម្មដ៏ល្អឥតខ្ចោះ បានផ្តល់ជូននូវកម្មវិធីពិសេសមិនធ្លាប់មាន សម្រាប់ គូស្នេហ៍ ដែលមានគម្រោងរៀបអាពាហ៍ពិពាហ៍ គឺមានការបញ្ចុះតម្លៃដល់ទៅ១៥% និងមានឱកាសឈ្នះរង្វាន់ជាទឹកប្រាក់រហូតដល់ទៅ ៥៥,០០០ដុល្លារ ។

ការផ្តល់ជូននេះ គឺមានរយ:ពេលតែ២ថ្ងៃប៉ុណ្ណោះក្នុងឱកាសដែរសណ្ឋាគារសុខា ចូលរួមក្នុងពិព័រណ៍អាពាហ៍ពិពាហ៍លើកទី៣ ដែលបានប្រព្រឹត្តឡើងកាលពីថ្ងៃទី២ ដល់ថ្ងៃទី៣ ខែមិថុនា នៅកោះពេជ្រ ដែលរៀបចំឡើងដោយក្រុមហ៊ុន អនុស្សា។
 
លើសពីនេះ ក្នុងឱកាសនៃពិធីពិព័រណ៍អាពាហ៍ពិពាហ៍លើកទី៣នេះ សណ្ឋាគារសុខាបានចូលរួម ដើម្បីផ្តល់នូវព័ត៌មានលម្អិតទាក់ទងនឹងសេវាកម្មរៀបចំពិធីអាពាហ៍ពិពាហ៍ជាមួយនឹងតម្លៃពិសេសសម្រាប់គូស្នេហ៍ដែលមានបំណងរៀបមង្គលការ។

ក្នុងឱកាសដ៏វិសេសនេះ ភ្ញៀវចូលរួមទស្សនាអាចទទួលបាននូវការប្រឹក្សាយោបល់ពីអ្នកតំណាងនៃសណ្ឋាគារ ពាក់ព័ន្ធនឹងសេវាកម្មអាពាហ៍ពិពាហ៍នៅសណ្ឋាគារ និងរមណីយដ្ឋានសុខា។  
 
គួររំលឹកផងដែរថា សណ្ឋាគារ និងរមណីយដ្ឋានសុខា តែងតែផ្តល់នូវសេវាកម្មរៀបចំពិធីអាពាហ៍ពិពាហ៍ដ៏ពិសេសជូនដល់អតិថិជន តាមរយ:ការផ្តល់ជូននូវសេវាកម្មដ៏ល្អឥតខ្ចោះ ជាមួយនឹងការតុបតែងដ៏ល្អប្រណិតអមដោយបរិក្ខារទំនើប និងការរចនាផ្ទៃខាងក្នុងដ៏ស្រស់ស្អាត។

ជាក់ស្តែង សណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ ត្រូវបានទទួលស្គាល់ដោយអតិថិជនថា ជាសណ្ឋាគារតែមួយគត់ដែលផ្តល់ជូននូវគុណភាពល្អ ជាមួយនឹងតម្លៃសមរម្យដោយរួមបញ្ចូលទាំងទីតាំងប្រកបដោយផាសុកភាព និងប្រណិតភាព អាហារមានឱជារសជាមួយនឹងការទុកដាក់ស្របតាមក្បួនខ្នាតត្រឹមត្រូវដោយប្រកាន់ខ្ជាប់នូវអនាម័យខ្ពស់ និងសេវាកម្មប្រកបដោយវិជ្ជាជីវៈ។ សណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ គឺជាសណ្ឋាគារតែមួយគត់ ដែលអាចផ្តល់ជូននូវការរៀបចំបដិសណ្ឋារកិច្ចដែលអាចទទួលភ្ញៀវបានរហូតដល់៣,០០០នាក់ ជាមួយនឹងសាលមង្គលការដ៏ស្រស់ស្អាត ការតុបតែង ការរៀបចំម្ហូប ការរៀបចំតុ និងផ្កាស្របតាមស្តង់ដាគុណភាពសណ្ឋាគារសុខា។ ជាមួយនឹងជំនាញច្រើនឆ្នំាក្នុងការរៀបចំកម្មវិធី សណ្ឋាគារ និងរមណីយដ្ឋានសុខាគឺជាដៃគូដ៏ល្អបំផុតសម្រាប់ការរៀបអាពាហ៍ពិពាហ៍របស់លោកអ្នក។  
 
បច្ចុប្បន្ននេះ សណ្ឋាគារ និងរមណីយដ្ឋានសុខាមានសាខា៧ ទីតាំងដែលស្ថិតនៅខេត្តក្រុងសំខាន់ៗក្នុងព្រះរាជាណាចក្រកម្ពុជារួមមាន រាជធានីភ្នំពេញ ខេត្តសៀមរាប ក្រុងព្រះសីហនុ និងខេត្តកំពត ៕