(ភ្នំពេញ)៖ ភោជនីយដ្ឋាន Urban Kitchen ចាយទុនជាង១០ម៉ឺនដុល្លារ បានបើកសម្ពោធ នៅផ្សារទំនើប AEON សែនសុខ ដើម្បីបំពេញនូវតម្រូវការរបស់ភ្ញៀវ ដែលចូលមកកំសាន្ត ជាលក្ខណៈគ្រួសារ ឬមិត្តភក្តិ អាចមកភ្លក់នូវរសជាតិម្ហូបបែប Cheese និងម្ហូបបែបខ្មែរបាន ដោយមានសេវាកម្មរហ័សជូនដល់ភ្ញៀវកិត្តិយស។
សម្រាប់ភ្ញៀវដែលតែងតែចូលចិត្តដើរកំសាន្តនៅក្នុងផ្សារទំនើប AEON សែនសុខ លែងព្រួយបារម្ភហើយក្នុងការជ្រើសរើស សម្រាប់អាហារដែលមានរសជាតិឆ្ងាញ់ គឺមាននៅភោជនីយដ្ឋាន Urban Kitchen ដែលទើបបើកសម្ពោធ ចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨។
ម្ចាស់ភោជនីយដ្ឋាន Urban kitchen អ្នកស្រី ហេង សៀកឃីម បានឲ្យដឹងថា ភោជនីយដ្ឋានមួយនេះ ចាយទុនជាង១០ម៉ឺនដុល្លារ ភោជនីយដ្ឋាន គឺមានការផ្តល់ជូនអាហារក្នុងស្រុក ដែលមានរសជាតិឆ្ងាញ់ សម្រាប់អតិថិជន ជាមួយតម្លៃសមរម្យ ហើយយើងក៏មានចុងភៅបរទេស ដែលមានបទពិសោធន៍យូរមិនតិចជាង២៥ឆ្នាំទេ ហើយបើនិយាយពីឆ្អឹងជំនីជ្រូកវិញ គឺចុងភៅចម្អិនមិនតិចជាង៤ម៉ោងនោះទេ។
អ្នកស្រីបន្តថា ដូច្នេះប្រសិនបើទស្សនិកជនចង់ដឹងថា ភោជនីយដ្ឋានមានអ្វីពិសេស និងរសជាតិម្ហូមឆ្ងាញ់ប្លែកទាក់ទាញយ៉ាងណា កុំភ្លេចមកភ្លក់រស់ជាតិទាំងអស់គ្នាបាន នៅ ភោជនីយដ្ឋាន Urban Kitchen៕