(ភ្នំពេញ)៖ ក្រុមហ៊ុន Brands Alliance International (Cambodia) ត្រូវបានបង្កើតឡើង ដើម្បីជួយលើកកំពស់វិស័យជំនួញ និងសហគ្រិនភាពនៅក្នុងប្រទេសកម្ពុជា មិនថា ជាម៉ាក ដែលបង្កើតក្នុងស្រុក ឬក៏ក្រៅស្រុកនោះទេ ដរាបណាពួកគេ បានចាក់ឫសយ៉ាងរឹងមាំ នៅក្នុងប្រទេសកម្ពុជា។ គោលបំណងរបស់ពួកយើង គឺដើម្បីពង្រឹងនូវ ការជឿទុកចិត្ត ពីអតិថិជនរបស់អ្នក ជាមួយនឹងកេរ្តិ៍ឈ្មោះល្អ ការផ្តល់ទំនុកចិត្ត ជាពិសេសក៏អាចទាក់ទាញ វិនិយោគទុនផ្ទាល់ពីបរទេសបាន ផងដែរ។
តំណាងក្រុមហ៊ុន Brands Alliance International (Cambodia) បានថ្លែងឲ្យដឹងថា គោលបំណងរបស់ Cambodia Successful Brand Awards គឺជំរុញអាជីវកម្ម ដែលបង្កើតឡើងក្នុងស្រុក ក៏ដូចជា Franchisees ដែលនាំចូលមកប្រទេសកម្ពុជាឲ្យមានការ ទទួលស្គាល់ជា សាធារណៈព្រមទាំងចែករំលែក ភាពជោគជ័យរបស់អ្នក នៅក្នុងប្រទេសកម្ពុជា។ កម្មវិធី Cambodia Successful Brand Awards និងប្រារព្ធឡើងនៅ ខែកញ្ញា ឆ្នាំ២០១៨ ជាមួយនឹងពិធីប្រគល់ពានរង្វាន់ ដ៏ឱឡារិក ព្រមទាំងមានការពិសារភោជនីហារ យ៉ាងរីករាយមួយ។
តំណាងក្រុមហ៊ុនដដែល បានបញ្ជាក់ថា «ធ្វើការទំនាក់ទំនងមកយើងខ្ញុំថ្ងៃនេះ ដើម្បីស្វែងយល់ពីរបៀប នៃការចែករំលែកភាពជោគជ័យ នៃអាជីវកម្មរបស់លោកអ្នក និងបោះពុម្ពជាសៀវភៅ ដើម្បីចែករំលែកភាពជោគជ័យ និងទទួលស្គាល់ពីទីផ្សារ ប្រទេសកម្ពុជា ក៏ដូចជាអតិថិជនរបស់អ្នក ផងដែរ។ ការចុះឈ្មោះចូលរួម នឹងទទួលរហូតដល់ចុងខែមិថុនា ខាងមុខនេះ»។
សូមធ្វើការទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ ០២៣ ២១២ ៣៥២/០៩២ ២៣២ ៤៥៦/០៧០ ៨៥៨ ៥១៨៕
លោកឧកញ៉ា លីហួរ , អគ្គនាយកក្រុមហ៊ុន លី ហួរ គ្រុប
ការធ្វើបទសម្ភាសន៏ជាមួយលោក ឯម ច័ន្ទមករា នាយកប្រតិបត្តិក្រុមហ៊ុន RATIKA Smart Media Service
Dato' Joel Low នាយកប្រតិបតិ្ត ក្រុមហ៊ុន Agrivo International Ltd