(ភ្នំពេញ)៖ ក្រុមហ៊ុន ខ្មែរហៅហូល និងហ៊ែលឃែរ ហៅកាត់ (KHH) ជាក្រុមហ៊ុនផលិតក្នុងស្រុកមួយនាំមុខគេនៅកម្ពុជា ដែលថ្មីៗនេះ ក្រុមហ៊ុន បានទទួលវិញ្ញាបនបត្រ ISO 9001:2015 សម្រាប់គ្រប់ផលិតផលរបស់ខ្លួន ដែលបានផលិត និងកំពុងដំណើរនៅលើទីផ្សារសព្វថ្ងៃ ដូចជា ផលិតលផលប្រើប្រាស់ផ្ទាល់ខ្លួន និងផលិតផលប្រើប្រាស់នៅផ្ទះ ដែលមានគុណភាពស្ដង់ដាអន្ដរជាតិ ។ក្រុមហ៊ុនបានប្រតិបត្ដិការយ៉ាងតឹងរឹង អនុវត្ដតាមស្ដង់ដាអន្ដរជាតិ ដើម្បីបង្កើតផលិតផលដែលមានគុណភាពខ្ពស់ និងជំនឿទុកចិត្ដ ដល់ប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប ។
បច្ចុប្បន្នក្រុមហ៊ុន កំពុងចែកចាយផលិតផលសាប៊ូកក់សក់ក្លិន សាប៊ូលាងខ្លួន លាងដៃ លាងចានស្អាតល្អ ព្រមទាំងផលិតផលលាងសម្អាតទូទៅ សាប៊ូជូតកម្រាលឥដ្ឋ សាប៊ូបោកសម្លៀកបំពាក់ និងទឹកក្រអូប សម្រាប់សណ្ឋាគារ ភោជនីយដ្ឋាន ហាងកាហ្វេ នានា និងកន្លែងផ្សេងៗទៀត ដែលមានបណ្ដាញចែកចាយ ទូទាំង២៥ខេត្ដក្រុង ទូទាំងកម្ពុជា ។នាពេលខាងមុខនេះ ក្រុមហ៊ុនក៏មានគម្រោងចែកចាយទៅតាមបណ្ដាប្រទេសនៅតំបន់អាស៊ី និងអឺរ៉ុបផងដែរ បន្ទាប់ពីទទួលបាននូវការគាំទ្រ ពីសំណាក់ប្រជាពលរដ្ឋខ្មែរយើង ទាំងក្នុង និងក្រៅប្រទេស អស់រយៈពេលជាបីឆ្នាំមកនេះ ។
លើសពីនោះ ក្រុមហ៊ុន KHH កាលពីចុងខែឧសភានេះ បានផ្ដល់ឱកាសដល់សិស្សនិស្សិតចំនួន៩០នាក់ ដែលមកពីវិទ្យាស្ថានពហុបច្ចេកទេស ព្រះកុសុមៈ ដើម្បីចុះទស្សនកិច្ចសិក្សា ក្នុងគោលបំណងបំផុសគំនិត ដល់សិស្សនិស្សិតជំនាន់ក្រោយឲ្យពួកគាត់ មានទំនុកចិត្ដ និងភាពជឿជាក់ លើសមត្ថភាព ខ្លួនឯង ក្នុងការបង្កើតផលិតផលថ្មី ដែលជារបស់ខ្លួននាពេលអនាគត ក្នុងការប្រកួតប្រជែងជាមួយផលិផលនាំចូលពីបរទេស និស្សិតនឹងទទួលបានបទពិសោធន៍ នៃភាពជាសហគ្រិន ទស្សនាខ្សែចង្វាក់ផលិតកម្ម រប្រៀបនៃការរៀបចំអាជីវកម្ម និងក្រុមហ៊ុន យើងមានផ្ដល់ឱកាសការងារដល់និស្សិតដែលមានទេសកោសល្យផងដែរ ។
សូមជម្រាបថា គ្រប់ផលិតផល របស់ក្រុមហ៊ុន KHH ផលិតដោយប្រើរូបមន្ដ និងបច្ចេកវិទ្យា មកពីប្រទេសកូរ៉ អស់រយៈពេលជាង៣០ឆ្នាំមកហើយ។ វត្ថុធាតុដើម សម្រាប់ផលិតផលិតផល របស់ក្រុមហ៊ុន KHH មានអាជ្ញាប័ណ្ណត្រឹមត្រូវ និងបាននាំចូលពីប្រទេសកូរ៉េ ដែលមានលិខិតបញ្ជាក់ និងបានធ្វើការសាកល្បង យ៉ាងម៉ត់ចត់ ដើម្បីប្រាកដថា អតិថិជននឹងទទួលបាននូវការរីករាយ ជាមួយបទពិសោធន៍ល្អឥតខ្ចោះ នៅពេលបានប្រើប្រាស់ផលិតផលរបស់ខ្លួន ៕