(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រុមការងារចុះជួយសង្កាត់ស្ទឹងមានជ័យទី២ នៅចំពោះមុខប្រជាពលរដ្ឋជាង៤០០នាក់ បានអំពាវនាវឲ្យ ប្រជាពលរដ្ឋ ទៅចូលរួមការបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ។ ថ្នាក់ដឹកនាំក្រុមការងារ ចុះជួយសង្កាត់ ស្ទឹងមានជ័យទី២ ដែលដឹកនាំដោយ លោក ទូច សំអុល ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាសង្កាត់ស្ទឹងមានជ័យទី២ និងលោកស្រី ទាវ ធីតា អនុប្រធាបគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាសង្កាត់ស្ទឹងមានជ័យទី២ នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៨ បានអញ្ជើញចុះសួរសុខទុក្ខ និងមានមតិសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលជាសមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជា ក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី២ ក្រុមការងារសមាជិកគណបក្ស ព្រមទាំងប្រជាពលរដ្ឋ ប្រមាណ៤០០នាក់ នៅទីស្នាក់ការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ក្នុងឱកាសនោះ លោកស្រី ទាវ ធីតា ក៏បានស្នើនៅចំពោះមុខប្រជាពលរដ្ឋទាំង៤០០នាក់ថា គណបក្សប្រជាជនកម្ពុជា នាពេលបច្ចុប្បន្ននេះ បានជួយឲ្យកម្ពុជា មានសុខសន្តិភាពពេញបរិបូរណ៍ និងមានការអភិវឌ្ឍគ្រប់វិស័យ ដូចនេះ នៅនៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះសូមបងប្អូនប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោត និងសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី២០។
ជាមួយគ្នានោះ លោកស្រី ទាវ ធីតា តំណាងថ្នាក់ដឹកនាំក្រុមការងារចុះជួយខណ្ឌមានជ័យ មានមតិសំណេះសំណាល និងស្វាគមន៍ ដោយបានលើកឡើងនូវពាក្យពេចន៍ផ្តាំផ្ញើសួរសុខទុក្ខរបស់លោក ប៉ា សុជាតិវង្ស ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និង ក្រោមមារគាដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយគតិបណ្ឌិត មានចក្ខុវិស័យវែងឆ្ងាយ បានធ្វើឲ្យប្រទេសកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ៕