(ភ្នំពេញ)៖ ឱកាសពិសេស នៅតែបន្តមានសម្រាប់អតិថិជនរបស់តារាផេ ក៏ដូចជាប្រជាជនកម្ពុជាទូទាំងប្រទេស។ ដោយសារតែទទួលបានសំណូមពរពីអតិថិជនរបស់ខ្លួនជាបន្តបន្ទាប់ ក្រុមហ៊ុនតារាផេ បានសម្រេចបន្តកម្មវិធីពិសេស វេរលុយឥតគិតថ្លៃសេវារយៈពេល១ខែទៀត ពោលគឺបន្តរហូតដល់បំណាច់ខែមិថុនា ឆ្នាំ២០១៨ ។
រាល់ការវេរលុយទូទាំងប្រទេស តាមរយៈភ្នាក់ងាររបស់តារាផេ ក៏ដូចជាតាមរយៈកម្មវិធី (App) តារាផេ សម្រាប់ចំនួនទឹកប្រាក់រហូតដល់ ១០ម៉ឺនរៀលឬ ២៥ដុល្លារអាមេរិកគឺមិនគិតថ្លៃសេវាឡើយ។ គួរ
សូមជម្រាបថា តារាផេ ធ្លាប់បានធ្វើការផ្តល់កម្មវិធីពិសេសនេះម្តងរួចមកហើយ កាលពីខែមុន ហើយនេះគឺជាការផ្តល់ជូនលើកទី២ សម្រាប់អតិថិជនតារាផេ ក៏ដូចជាប្រជាជនកម្ពុជា ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅ និងធ្វើឲ្យល្បឿនការងារមានភាពឆាប់រហ័សជាងមុនផងដែរ។
សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងទៅកាន់មជ្ឈមណ្ឌលបម្រើសេវាកម្មអតិថិជនរបស់តារាផេ តាមទូរស័ព្ទលេខ៖ 081 799 888 ឬ ទំព័រហ្វេសប៊ុកផ្លូវការតារាផេ។
ទាញយកកម្មវិធីតារាផេសម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS និង Android, សូមចុចតំណភ្ជាប់នេះ https://goo.gl/7tvY1E ៕