(កណ្តាល)៖ ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា និងក្រសួងសាធារណៈការ និងដឹកជញ្ជូនបានរួមគ្នា ដំឡើង និងសម្ពោធប៉មចម្រោះទឹកស្អាតថ្មីមួយកន្លែងថ្មីទៀត ស្ថិតក្នុងបរិវេណអនុងវិទ្យាល័យព្រែកជ្រៃ នៃខេត្តកណ្តាល ដោយប៉មចម្រោះទឹកស្អាតនេះ និងផ្តល់ទឹកស្អាត សម្រាប់ទទួលទាន ដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូប្រមាណជាង៣០០នាក់ និងប្រជាសហគមន៍ប្រមាណជាង ១,៧០០នាក់ ដែលរស់នៅក្នុងសហគមន៍ក្បែរនោះផងដែរ។
នេះគឺជាប៉មចម្រោះទឹកស្អាតទី៥ ហើយ ដែលបានដំឡើងដោយក្រុមហ៊ុន កូកា-កូឡា នៅក្នុងឆ្នាំ២០១៨នេះ និងជាចំនួនប៉មបន្ថែមលើប៉មចម្រោះទឹកស្អាតចំនួន៧ផ្សេងទៀត ដែលក្រុមហ៊ុនបានដំឡើងនៅទូទាំងប្រទេសកម្ពុជា កាលពីឆ្នាំ២០១៧ ក្រោមកិច្ចសហការជាមួយអង្គការ Planet Water ។ក្រុមហ៊ុនកូកា-កូឡាបានឲ្យដឹងថា ប៉មចម្រោះទឹកស្អាតចំនួន៣ បន្ថែមទៀត នឹងត្រូវដំឡើង នៅទូទាំងប្រទេសក្នុងឆ្នាំ ២០១៨ នេះ ហើយប៉មចម្រោះទឹកស្អាតជាច្រើនទៀត នឹងត្រូវដំឡើងបន្ថែមជាបន្តបន្ទាប់ក្នុងឆ្នាំបន្តបន្ទាប់ទៀត។
ក្នុងពិធីសម្ពោធ ដែលមានការចូលរួមជាភ្ញៀវកិតិ្តយស ពីលោកស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកនាយកប្រតិបត្តិក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា លោក David Wigglesworth ។
លោក David Wigglesworth បានថ្លែងថា៖ កូកា-កូឡាមានមោទនភាព ដែលជាផ្នែកមួយនៃ សង្គមកម្ពុជា អស់រយៈពេលជាង២០ឆ្នាំមកហើយ ហើយ កូកា-កូឡា ប្តេជ្ញាចិត្តចូលរួមកសាងសហគមន៍ មួយនេះប្រកបដោយ និរន្តភាពតាមរយៈគំនិត ផ្តួចផ្តើមគំរោងទឹកស្អាត។ ប៉មចម្រោះទឹកស្អាតនេះដើរតួនាទីយ៉ាងសំខាន់ នៅក្នុងយុទ្ធសាស្រ្ត និរន្តភាពនេះ ។
លោកបានបន្ត៖ «នៅកូកា-កូឡា យើងមានគោលបំណងផ្តល់ទឹកត្រឡប់ទៅសហគមន៍និងធម្មជាតិវិញ នូវបរិមាណទឹក ដែលបានប្រើប្រាស់ក្នុងការផលិតភេសជ្ជៈសំរេចរបស់យើង ។ ជាក់ស្តែង នៅក្នុងឆ្នាំ ២០១៧កន្លងទៅនេះ យើងបានសាងសង់ប៉មចម្រោះ ទឹកស្អាត ចំនួន ០៧គ្រឿង និងបានផ្តល់ទឹកស្អាតចំនួន ៤.៧ បួនចុចប្រាំពីរលានលីត្រ សំរាប់ប្រជាសហគមន៍ប្រមាណជាង ២០,០០០ នាក់ ។ តួលេខនេះត្រូវបានរំពឹងថា នឹងកើនឡើងទ្វេដងក្នុងឆ្នាំនេះ ដោយការដំឡើងប៉មចម្រោះទឹកស្អាតចំនួន ៨បន្ថែមទៀត។
ជាក្រុមហ៊ុនភេសជ្ជៈគ្មានជាតិស្រវឹង ឈានមុខគេនៅកម្ពុជា ហើយក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា (CBC) ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ១០០% របស់សម្ព័ន្ធក្រុមហ៊ុន Bottling Investments Group (BIG) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ១០០% របស់ក្រុមហ៊ុនកូកា-កូឡា។ CBC មានមោទនភាពក្នុងនាមជាអ្នកផលិត ផ្គត់ផ្គង់ និងអ្នកចែកចាយទទួលបានសិទ្ធិផ្ដាច់មុខរបស់ក្រុមហ៊ុន កូកា-កូឡា និងសម្រាប់ផលិតផលក្រុមហ៊ុន Monster Energy Company ក្នុងប្រទេសកម្ពុជា។
CBC ជារោងចក្រថ្មីបំផុតរបស់ក្រុមហ៊ុនកូកា-កូឡា នៅក្នុងតំបន់អាស៊ី។ រោងចក្រនេះស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ គ្របដណ្ដប់លើផ្ទៃដី ១២,៥ ហិកតា ហើយមានទំហំធំជាងទីតាំងចាស់រហូតដល់ទៅ១០ដង។ រោងចក្រថ្មីនេះបានជួយបង្កើនសមត្ថភាពផលិតរបស់យើងបានច្រើន ដើម្បីបំពេញតម្រូវការរបស់អតិថិជន និងអ្នកប្រើប្រាស់ក្នុងស្រុករបស់យើង នាពេលបច្ចុប្បន្ន និងនាពេលអនាគត ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ លោក ឡាវ ស្រីដែត ប្រធានផ្នែកសហប្រតិបត្តិការ និងកិច្ចការសាធារណៈរបស់ក្រុមហ៊ុន តាមរយៈ [email protected] ៕