Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

​ប្រកាសតែងតាំង ផ្លាស់ប្ដូរមុខងារ និងបំពាក់ឋានន្ដរស័ក្ដិជូនអាវុធហត្ថខេត្តកំពង់ស្ពឺ, មេបញ្ជាការ​ខេត្ត ប្រាប់ឲ្យបន្ដប្រឹងប្រែងថែរក្សាសន្ដិសុខ សណ្ដាប់ជូនពលរដ្ឋ

01-06-2018 15:30

(កំពង់ស្ពឺ)៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨នេះ រៀបចំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច ការងារកងរាជអាវុធហត្ថប្រចាំខែឧសភា និងទិសដៅបន្ដ និងប្រកាសតែងតាំផ្លាស់ប្តូរមុខងារ បំពាក់ឋានន្តរសក្កិ ជូននាយអាវុធហត្ថ ក្រោមអធិបតិភាព លោកឧត្តមសេនីយ៍ត្រី ជូន សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត។

ក្នុងពិធីនោះក៏មានការចូលរួមពី លោកមេបញ្ជាការរង សេនាធិការដ្ឋាន ប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការក្រុង-ស្រុក ស្នាក់ការសន្តិសុខ ចំណុះបញ្ជាការដ្ឋានទាំងអស់ផងដែរ។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ជូ សារុន ​កោតសសើរចំពោះនាយទាហាន នាយទាហានរងទាំងអស់ ដែល​បាន​ដំឡើងឋានន្តរសក្កិ ពីរាជរដ្ឋាភិបាល ជាពិសេស​តាមសំណើរ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស គ្រប់ៗគ្នាទៅតាមស្នាដៃ ទៅតាមកាតព្វកិច្ច ដែលថ្នាក់លើបានប្រគល់ជូន​។

លោកមេបញ្ជាការសង្កត់ធ្ងន់ថា ការដំឡើងឋានន្តរសក្កិ មិនមែនជាវេទិកាជជែកវែកញែកអ្នកនេះតូច ឬអ្នកនោះធំទេ ពោលជា​ការផ្តល់កិត្តិយស ទៅតាមឋានានុក្រម និងតួនាទីភារកិច្ច​របស់បុគ្គលម្នាក់ៗផងដែរ ដូចនេះ​ជាយុទ្ធមិត្តរួមអាវុធ ត្រូវប្រឹងប្រែងអនុវត្តតួនាទីរបស់ខ្លួន ប្រកបដោយវិជ្ជាជីវៈ ជាយោធាច្បាប់ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនពលរដ្ឋឲ្យបានប្រសើរគ្រប់មូលដ្ឋាន៕