(ភ្នំពេញ)៖ ម៉ាកសញ្ញាហ្វេសិន ដ៏ទាន់សម័យរបស់អង់គ្លេស Superdry បានបន្តការពង្រីកខ្លួនលើទីផ្សារពិភពលោក ដោយការបើកសម្ពោធសាខាថ្មីនៅផ្សារទំនើបអ៊ីអន សែនសុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា។ នេះគឺជាលើកដំបូង សម្រាប់ម៉ាកសញ្ញាSuperdry ដែលទើបតែបង្ហាញខ្លួននៅលើទឹកដីប្រទេសកម្ពុជា។
តំបន់សែនសុខ គឺជាតំបន់អភិវឌ្ឍថ្មីរបស់រាជធានីភ្នំពេញ និងជាតំបន់សំខាន់ចុងក្រោយរបស់ ប្រជានកម្ពុជាដែលមានចំណូលមធ្យមហើយកំពុងតែមានភាពរីកចម្រើន និងកំពុងស្វែង រកនូវម៉ាកសញ្ញាថ្មីៗ ដែលបង្ហាញមុខនៅក្នុងប្រទេសកម្ពុជា។ តំបន់នេះនឹងជាកន្លែងតាំងបង្ហាញ ដ៏អស្ចារ្យមួយសម្រាប់គ្រប់ផលិតផលថ្មីៗ រួមមានដូចជាហាង Superdry Sport និងម៉ាកសញ្ញាដែលពេញនិយមផ្សេងៗទៀត។
តំណាងក្រុមហ៊ុន នៃម៉ាកល្បីមួយនេះ បានលើកឡើងថា «ស្ថិតក្នុងផ្នែកមួយនៃយុទ្ធសាស្ត្រទីផ្សាររបស់ SuperGroup ការពង្រីកខ្លួននេះ គឺជាការអភិវឌ្ឍដ៏គួរឲ្យរំភើបរីករាយមួយ និងជាឱកាសដ៏ល្អមួយ ដើម្បីកសាងកេរ្ត៍ឈ្មោះ និងវត្តមានរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងរាជធានីភ្នំពេញ។ ក្រុមហ៊ុនយើងទន្ទឹងរង់ចាំ ស្វាគមន៍អតិថិជន អញ្ជើញមកកាន់ហាងថ្មីរបស់យើង នៅផ្សារទំនើប អ៊ីអន សែនសុខ ដើម្បីទទួលយក បទពិសោធពីគុណភាព និងភាពច្នៃប្រឌិតរបស់ផលិតផលSuperdry»។
ហាងទី១របស់ Superdry Cambodia ស្ថិតនៅក្នុងហាងលេខ T014 ជាន់ផ្ទាល់ដី ផ្សារទំនើបអ៊ីអនសែនសុខ ផ្លូវលេខ ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ភ្នំពេញ។
ហាងនេះ បើកសម្ពោធនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ ដើម្បីទទួលស្វាគមន៍អតិថិជន មកទទួលយកបទពិសោធដ៏ថ្មីសន្លាង ពីផលិតផលរបស់ Superdry ហើយភ្ញៀវដែលចូលរួម និងបានរីករាយជាមួយនឹង DJ Rapper ព្រមទាំងការទស្សនា ការបង្ហាញម៉ូដដ៏អស្ចារ្យ ក្នុងកម្មវិធីសម្ពោធ។
លោកអ្នកអាចតាមដាន ពីកម្មវិធីរបស់ម៉ាកល្បីមួយនេះ តាមរយៈទំព័រហ្វេសប៊ុក Superdrycambodia #MySuperdry #Superdrycambodia, www.superdry.com ៕
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
Sirinapa S.
[email protected]
t: +662 367-2587