Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ជួបសំណេះសំណាល​សមាជិក សមាជិកការបក្សប្រជាជនកម្ពុជា ខណ្ឌជ្រោយចង្វារ​ ជាង៥,០០០នាក់

01-06-2018 13:45

(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស​ប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាល​ចុះជួយរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨នេះ សំណេះសំណាលជាមួយសាខា អនុសាខាចំណុះគណបក្សខណ្ឌជ្រោយចង្វារ ប្រធានសាខាគណបក្ស ប្រធានអនុសាខាគណបក្ស និងប្រធានក្រុមបក្ស។

​ក្នុងពិធីនោះ ក៏មានការចូលរួមពីលោក លោកស្រីក្រុមការងារថ្នាក់​កណ្តាលចុះជួយរាជធានីភ្នំពេញ ក្រុមការងារចុះជួយខណ្ឌ-សង្កាត់ គណៈអចិន្ត្រៃយ៍ និងគណៈកម្មាធិការ គណបក្សខណ្ឌ-សង្កាត់​ សាខា-អនុសាខាចំណុះគណបក្សខណ្ឌ ប្រធានសាខាគណបក្ស ប្រធានអនុសាខាគណបក្ស និងប្រធានក្រុមបក្ស សរុបចំនួន​៥,៦១១នាក់៕