(ភ្នំពេញ)៖ រយៈពេល៥ខែ ដើមឆ្នាំ២០១៨នេះ កម្លាំងសមត្ថកិច្ចទូទាំងប្រទេស បានចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន បានជាង៣ពាន់ករណី ឃាត់ខ្លួនជាង៦ពាន់នាក់ និងដកហូតបានថ្នាំញៀន ជិត១០០គីឡូក្រាម។ នេះបើតាមរបាយការណ៍ បូកសរុបលទ្ធផល នៃយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់រយៈពេល៥ខែដើមឆ្នាំ២០១៨ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨នេះ។
តាមរបាយការណ៍បានបង្ហាញថា កម្លាំងសមត្ថកិច្ចនៅទូទាំងប្រទេសបង្ក្រាបបាន៣,១៩២ករណី ឃាត់ខ្លួន៦,៣៦៧នាក់ (ស្រី៥៥៧នាក់) ជនបរទេស៩២នាក់ ស្រី១៨នាក់ មាន៩សញ្ជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ការបង្ក្រាបទាំងជាង៣ពាន់ករណី ក្នុងនោះករណីជួញដូរ ២,០៤២ករណី ឃាត់៣,៧៦២នាក់ (ស្រី៤០០នាក់) និងករណីប្រើប្រាស់ ១,១៥០ករណី ឃាត់ ២,៦០៥នាក់ (ស្រី១៥៧នាក់)។
របាយការណ៍បានបន្ថែមថា ក្នុងប្រតិបត្តិការបង្ក្រាបពេញ៥ខែនេះ សមត្ថកិច្ចបានចាប់យកសារធាតុញៀន គ្រប់ប្រភេទជិត១០០គីឡូក្រាម និង ១,១៤៤កញ្ចប់ និងកញ្ឆាក្រៀម ជាង២៣គីឡូក្រាម និង១២៣,០១៦ដើម ដកហូតរថយន្ត២៨គ្រឿង, ម៉ូតូ៧៦៤គ្រឿង, ទូរស័ព្ទដៃ១,៧៩៧គ្រឿង, អាវុធខ្លី៧ដើម, អាវុធវែង៩ដើម និងជញ្ជីង១០៩គ្រឿង៕