(ភ្នំពេញ)៖​ លោកស្រី​ ម៉ាន​ ម៉ារីយ៉ាន​ អ្នកជំនួញវ័យក្មេងស្រ្តីខ្មែរឥស្លាមកម្ពុជា​ បានទទួលគោរពងារជា​ Dato’ (​ឧកញ៉ា​)​ នៅប្រទេសម៉ាឡេស៊ី។

លោកស្រី​ ម៉ាន​ ម៉ារីយ៉ាន​ ត្រូវបានគេស្គាល់ថា ជាម្ចាស់សណ្ឋាគារ​ ម៉ារីយ៉ា​ និងជានាយកាក្រុមហ៊ុនវាសនាស ម៉ារីយ៉ា អិនវេសមេន គ្រុប​ ដែលជាពាណិជ្ជកានីខ្មែរឥស្លាមកម្ពុជា​ និងត្រូវជាភរិយាលោកឧកញ៉ា​ លី​ វាសនា​ បានទទួលគោរពងារជា​ Dato’ (​ឧកញ៉ា​)​ ពីព្រះចៅ​ស៊ុលតង់បាហាំង​ នៃប្រទេសម៉ាឡេស៊ី តាមព្រះរាជក្រឹត្យ ចុះថ្ងៃទី​ ១២​ ឧសភា​ ឆ្នាំ២០១៨​។

ក្រៅតែពីការងារជំនួញ និងជាសមាជិកសភាពាណិជកម្មកម្ពុជាហើយនោះ លោកស្រី ម៉ាន ម៉ារីយ៉ាន តែងតែចូលរួមក្នុងសកម្មភាពមនុស្សធម៌នានាទាំងក្នុង​ និងក្រៅប្រទេស
ផងដែរ។ លើសពីនេះ លោកស្រីក៏ជាសមាជិកក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកត្បូងឃ្មុំ​ និងជាអនុប្រធានក្រុមការងារចុះជួយ​ឃុំគរ​ ស្រុកត្បូងឃ្មុំ​ ខេត្តត្បូងឃ្មុំផងដែរ៕