(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា ទៅចូលរួមក្នុងកិច្ចប្រជុំសន្តិសុខអាស៊ី លើកទី១៧ នៅប្រទេសសិង្ហបុរី រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨។
នៅក្នុងកិច្ចប្រជុំកំពូលកិច្ចការសន្តិសុខអាស៊ីលើកទី១៧នេះ សម្តេចពិជ័យសេនា ទៀ បាញ់ នឹងចូលរួមកិច្ចពិភាក្សាលើប្រធានបទសំខាន់រួមមាន៖
១៖ ភាពជាអ្នកដឹកនាំរបស់អាមេរិក និងបញ្ហាប្រឈមនៃសន្តិសុខឥណ្ឌូប៉ាស៊ីហ្វិច
២៖ ការទប់ស្កាត់វិបត្តិកូរ៉េខាងជើង
៣៖ ការរៀបចំសណ្តាប់ធ្នាប់សន្តិសុខអាស៊ីដែលកំពុងវិវត្តន៍
៤៖ វិសាលភាពថ្មីនៃភេរវកម្ម និងការប្រឆាំងភេរវកម្ម
៥៖ ការលិចឡើងនូវរបាំងសម្រាប់កិច្ចសហប្រតិបត្តិកាតសន្តិសុខតំបន់៕