(ភ្នំពេញ)៖ លោក គុជ គីមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះ អញ្ជើញឈ្មោះ លក គីម និងឈ្មោះ មួន មិថុនា ដែលជាជនសង្ស័យ មានលំនៅដ្ឋាន នៅផ្ទះលេខ២៤ដេ ផ្លូវសូនី ភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឲ្យចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ខាងមុខនេះ។
តាមដីកាកោះនេះ ជនសង្ស័យទាំង៣នាក់ ត្រូវបានកោះអញ្ជើញឲ្យចូលខ្លួន តាមបណ្តឹងរបស់ឈ្មោះ ដួង តិច ពីបទ រំលោភលើទំនុកចិត្តពិសេសដោយអភិបាល៕