(ភ្នំពេញ)៖ ពេញមួយខែឧសភា ឆ្នាំ២០១៨ ពោលគិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ ក្នុងយុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សមត្ថកិច្ចនគរបាលចរាចរណ៍ ឃាត់បានយានយន្ដ ត្រួតពិនិត្យចំនួន ១១៦,៥៦៩គ្រឿង រកឃើញយានយន្តល្មើស១៧,៨៣៦គ្រឿង (ម៉ូតូ៧៤ភាគរយ) ក្នុងនោះអប់រំ៦,៨០៩គ្រឿង និងផាកពិន័យ១១,០២៧គ្រឿង (ម៉ូតូ៩៦ភាគរយ)។ នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ ត្រួតពិនិត្យបានសរុបរួម ចំនួន៥០,៤៩៨គ្រឿង អប់រំ៣,០៣៣គ្រឿង និងផាក់ពិន័យចំនួន៧,៦២៩គ្រឿង។
របាយការណ៍បានបញ្ជាក់ទៀតថា ដោយឡែកសម្រាប់លទ្ធផលត្រួតពិនិត្យយានយន្ដនៅរាជធានីភ្នំពេញ រយៈពេល១ខែឧសភា ឆ្នាំ២០១៨នេះ សមត្ថកិច្ចឃាត់យានយន្ដសរុបចំនួន១៦,៨៥៧គ្រឿង៕