(ភ្នំពេញ)៖ តារាចម្រៀងមរតកដើម ដែលត្រូវទស្សនិកជនដឹងថា ជាម្ចាស់បទចម្រៀងប្រពៃណី ក្នុងនោះមានដូចជាបទ ដំរីយោលដៃ, បណ្តាំលោកគ្រូ, ព្រះពាយផាត់ និងបទ «ជីវិតក្មេងវត្ត» ហើយតែងតែត្រូវបានមហាជនហៅថា លោកគ្រូ យិន សារិន នោះ បានទទួលមរណភាព នៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨នេះ ក្នុងវ័យ៦៨ឆ្នាំ ។ នេះបើតាមការឲ្យដឹងរបស់ព្រះតេជគុណ ព្រះនាម ព្រះព្រហ្មវិជ្ជា នី សុវណ្ណមុនីរ៉េត គង់នៅវត្តនាគវន្ត។

បច្ចុប្បន្នសពលោក យិន សារិន​ កំពុងតម្កល់នៅគេហដ្ឋាន នៅម្តុំសាលាកសិកម្មព្រែកលៀប ក្នុងស្ថិតខណ្ឌជ្រោយចង្វារ។ 

គួរបញ្ជាក់ថា លោក យិន សារិន គឺជាតារាចម្រៀងមួយរូប ដែលច្រៀងបទ «ជីវិតក្មេងវត្ត» ដែលបទនេះ មានមានអត្ថន័យ ខ្លឹមសារកំសត់ រៀបរាបពីការតស៊ូ និងជាស្នាដៃនិពន្ធ ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា៕