(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាល ស្តីពីការឃោសនាបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ រួចមក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីប្រកាសអំពីអនុសាសន៍របស់ប្រធាន គ.ជ.ប លោក ស៊ិក ប៊ុនហុក ដែលបានណែនាំឱ្យមន្ត្រីបោះឆ្នោតពង្រឹងការងារ ក្នុងដំណាក់កាលឃោសនាបោះឆ្នោត។
វគ្គបណ្តុះបណ្តាលខាងលើនេះ ត្រូវបានធ្វើឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៣០-៣១ ខែឧសភា ឆ្នាំ២០១៨ នៅសាលប្រជុំក្រសួងមហាផ្ទៃ។
យុទ្ធនាការឃោសនាបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ខាងមុខនេះ នឹងប្រព្រឹត្តទៅរយៈពេល២១ថ្ងៃ ចាប់ពីថ្ងៃទី០៧-២៧ ខែកក្កដា ឆ្នាំ២០១៨។ នៅថ្ងៃទី២៨ ខែឧសភា ជាថ្ងៃ «ស» មួយថ្ងៃពេញ ហើយការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នឹងប្រព្រឹត្តទៅរយៈពេលមួយថ្ងៃ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨៕
ខាងក្រោមនេះ ជាខ្លឹមសារលម្អិតក្នុងសេចក្តីប្រកាសរបស់ គ.ជ.ប៖